លោក Musk ផ្តល់ប្រាក់ ៧៥លានដុល្លារដល់ក្រុមគាំទ្រលោក Trump ដោយក្លាយជាម្ចាស់ជំនួយធំរបស់បក្សសាធារណរដ្ឋ

2024/10/16 11:15:01 pm        104


របាយការណ៍របស់សហព័ន្ធ បានបង្ហាញកាលពីថ្ងៃអង្គារ (ទី១៥ ខែតុលា) ថា លោក Elon Musk បានផ្តល់ប្រាក់ប្រមាណជា ៧៥លានដុល្លារអាមេរិកដល់ក្រុមយុទ្ធនាការរបស់លោក Donald Trump រយៈពេល ៣ខែ ដោយនេះបានគូសបញ្ជាក់អំពីថា តើមហាសេដ្ឋីរូបនេះក្លាយជាផ្នែកសំខាន់យ៉ាងដូចម្ដេច ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនគណបក្សសាធារណរដ្ឋ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី៥ ខែវិច្ឆិកា។

បើយោងតាមរបាយការណ៍ដែលបានដាក់ទៅគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ បានឲ្យដឹងថា America PAC (គណៈកម្មាធិការសកម្មភាពនយោបាយអាមេរិក) ដែលផ្តោតលើការទាក់ទាញអ្នកបោះឆ្នោត នៅក្នុងរដ្ឋមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដែលអាចសម្រេចចិត្តបោះឆ្នោត បានចំណាយប្រហែល ៧២លានដុល្លារនៃចំនួននោះ នៅក្នុងខែកក្កដា ដល់ខែកញ្ញានេះ។

ចំនួននោះ គឺច្រើនជាងការចំណាយរបស់ PAC គាំទ្រលោក Trump ផ្សេងទៀត ដែលផ្តោតលើការទាក់ទាញអ្នកបោះឆ្នោត។ ក្រុមយុទ្ធនាការរបស់លោក Trump គឺពឹងផ្អែកយ៉ាងទូលំទូលាយលើក្រុមខាងក្រៅ សម្រាប់ការឃោសនាបោះឆ្នោត ដោយមានន័យថា ក្រុម Super PAC បង្កើតឡើងដោយលោក Musk ដែលជាបុគ្គលមានជាងគេបំផុតលើពិភពលោកនោះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបោះឆ្នោតដ៏ស្វិតស្វាញ រវាងលោក Trump និងលោកស្រី Kamala Harris របស់គណបក្សប្រជាធិបតេយ្យ។

លោក Musk ដែលបាននិយាយថា លោកបានបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នាពេលកន្លងមក បានប្ដូរការប្រកាន់នយោបាយភ្លាមៗ នៅក្នុងការបោះឆ្នោតនេះ។ លោកបានគាំទ្រលោក Trump ក្នុងខែកក្កដា ហើយបានបង្ហាញខ្លួនជាមួយអតីតប្រធានាធិបតីរូបនេះ នៅឯការជួបជុំមួយ ក្នុងរដ្ឋ Pennsylvania កាលពីដើមខែតុលា។ ការបរិច្ចាគរបស់លោកទៅឲ្យ America PAC រុញឲ្យលោកចូលទៅក្នុងក្រុមផ្ដល់ជំនួយផ្តាច់មុខរបស់បក្សសាធារណរដ្ឋ ជាបញ្ជីឈ្មោះដែលមានរួមបញ្ចូលផងដែរនូវទាយាទធនាគារ លោក Timothy Mellon និងមហាសេដ្ឋីកាស៊ីណូ លោកស្រី Miriam Adelson៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm