នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Joachim Kyelem បាននិយាយថា ប្រទេសប៊ួគីណាហ្វាសូ ចង់បានគ្រូបង្ហាត់យោធា និងសព្វាវុធរបស់រុស្ស៊ីបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
គេហទំព័រព័ត៌មាន Burkina 24 បានដកស្រង់សម្តីលោកថា៖« យើងត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីមួយ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងជាមួយប្រទេសរុស្ស៊ី»។ «ប្រទេសប៊ួគីណាហ្វាសូ ត្រូវការគ្រូបង្ហាត់យោធា និងសព្វាវុធពីរុស្ស៊ីបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការពារអធិបតេយ្យភាពរបស់ខ្លួន»។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រទេសរុស្ស៊ី គឺជាដៃគូដ៏ល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងភេរវករ» ហើយមានសមត្ថភាព«ទប់ទល់លោកខាងលិច ក្នុងនាមជាមហាអំណាចយោធា»។
យោងតាមលោកនាយករដ្ឋមន្ត្រី ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសរបស់លោក និងរុស្ស៊ី បានកើនឡើង ៥ ដង ក្នុងខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។