មនុស្ស​ ៦​នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​ដាក់​គោលដៅ​លើ​ក្រុម​មន្ត្រី​នៅ​យេ​មែន​

2021/10/11 06:11:32 pm        634

​យេ​មែន៖ មន្ត្រី​ម្នាក់​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច ៦​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​កំពង់ផែ​អា​ដែន ប្រទេស​យេ​មែន ​ដោយ​ការ​បំផ្ទុះ​រថយន្ត​ដាក់​គោលដៅ​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ២រូប​ដែល​បាន​រួច​ជីវិត​។ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក Moammar al-Iryani បាន​និយាយ​ថា ​ការ​ផ្ទុះ​នេះ​មាន​គោលដៅ​លើ​ក្បួន​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក Salem al-Socotrai និង​អភិបាលក្រុង​អា​ដែន លោក Ahmed Lamlas នៅ​ក្នុង​ស្រុក Tawahi។​

លោក al-Iryani បាន​និយាយ​ថា ​ការ​ផ្ទុះ​នេះ​បាន​សម្លាប់​មនុស្ស ៦​នាក់​ក្នុង​ចំណោម​អ្នក​អម​ដំណើរ​លោក Lamlas និង​បណ្ដាល​ឲ្យ​អ្នក​ឆ្លងកាត់​ទីនោះ​ចំនួន​ ៧នាក់​រងរបួស។ លោក​បន្ត​ថា​ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​ ​យោង​តាម​មន្ត្រី​សន្តិសុខ​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​ការ​ផ្ទុះ​នេះ​បាន​ធ្វើ​ឲ្យ​អគារ​មួយ​ចំនួន​រង​ការខូចខាត ក្នុង​តំបន់​ដែល​ត្រូវ​បាន​បិទ​ដោយ​កម្លាំង​សន្តិសុខ​យ៉ាង​ឆាប់រហ័ស​។​ លោក​នាយករដ្ឋមន្ត្រី Maeen Abdulmalik Saeed បាន​ហៅ​ការ​ផ្ទុះ​នេះ​ថា​ជា ​“ការវាយប្រហារ​ភេរវកម្ម​” ហើយ​បាន​បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត​។

​គ្មាន​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។​ ​ទីក្រុង​អា​ដែន​ត្រូវ​បាន​កក្រើក​ដោយ​ការ​ផ្ទុះ​ជាច្រើន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ទៅ​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុងស្រុក​ដែល​មាន​ទំនាក់​ទំនងជា​មួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា ​និង​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm