បេសកជន៖ អ៊ុយក្រែនចង់ក្លាយជាសមាជិកអង្គការណាតូផ្លូវការ មុនលោក Biden បញ្ចប់តំណែង

2024/10/17 12:47:52 am        91

អ្នកការទូតជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងស្នើសុំឲ្យបានក្លាយជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មុនពេលលោក Joe Biden ចាកចេញពីសេតវិមាន ដោយលើកហេតុផលថា ការទទួលបានការអញ្ជើញជាផ្លូវការ នឹងក្លាយកេរដំណែលដ៏ស័ក្ដិសមរបស់លោកប្រធានាធិបតីអាមេរិករូបនេះ។

លោកស្រី Nataliia Galibarenko ឯកអគ្គរដ្ឋទូតរបស់ទីក្រុងគីវ ប្រចាំនៅអង្គការណាតូ បានប្រាប់សារព័ត៌មាន Reuters ថា៖ «គំនិតរបស់យើង គឺថា ការផ្ដល់ឲ្យអ៊ុយក្រែននូវការអញ្ជើញផ្លូវការ (មួយ) នាពេលនេះ គឺជាសញ្ញានយោបាយដ៏ល្អ»។ ក្នុងបទសម្ភាសន៍មួយ នៅឯបេសកកម្មរបស់អ៊ុយក្រែន ប្រចាំនៅអង្គការណាតូ ដែលនៅម្ខាងនៃទីស្នាក់កណ្ដាលរបស់សម្ព័ន្ធមិត្ត លោកស្រី Galibarenko បាននិយាយថា៖ «យើងជឿជាក់ដោយស្មោះថា វាអាចជាផ្នែកមួយនៃកេរដំណែលរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន»។

យ៉ាងណាក្ដី ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែក្រោយ បង្កើតបាននូវភាពមិនច្បាស់លាស់យ៉ាងខ្លាំង សម្រាប់អ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតរបស់ទីក្រុងគីវ សម្រាប់សង្គ្រាមប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ហើយបើទោះបីជាអនុប្រធានាធិបតី លោកស្រី Kamala Harris របស់បក្សប្រជាធិបតេយ្យ បានបង្ហាញសញ្ញាបន្តការគាំទ្រដល់អ៊ុយក្រែនក៏ដោយ ក៏លោកស្រីមិនបានបញ្ជាក់ពីកម្រិតនៃការគាំទ្រនោះដែរ។ ក្នុងពេលជាមួយគ្នា អតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump មិនបានបង្ហាញភាពច្បាស់លាស់ អំពីរបៀបដែលលោកនឹងដោះស្រាយសង្រ្គាមនេះនោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកមើលឃើញការអញ្ជើញផ្លូវការរបស់អង្គការណាតូយ៉ាងឆាប់រហ័សថា ជាផ្នែកមួយនៃ «ផែនការជ័យជម្នះ» របស់លោក។

គួរបញ្ជាក់ថា អង្គការណាតូ បានប្រកាសថា អ៊ុយក្រែននឹងចូលរួមក្នុងជួររបស់ខ្លួន ហើយដំណើរផ្លូវឆ្ពោះទៅកាន់សម្ព័ន្ធភាព គឺពុំមានភាពប្រែប្រួលនោះឡើយ។ ប៉ុន្តែប្លុកនេះបាននិយាយថា ទីក្រុងគីវមិនអាចចូលរួមក្នុងពេលមានសង្គ្រាមបែបនេះបានទេ ហើយបានបដិសេធមិនកំណត់ពេលវេលាលើសមាជិកភាពនេះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm