សេវាសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយលុកទីតាំងយោធាជាង ១៤០កន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡានៃប្រទេសលីបង់ និងបានសម្លាប់ យុទ្ធជនរាប់សិបនាក់របស់ក្រុមនេះ ។
យោងតាមសារព័ត៌មាននេះ IDFបន្តធ្វើ «សកម្មភាពប្រតិបត្តិការមានកម្រិត កំណត់់ទីតាំងនិងគោលដៅនៅភាគខាងត្បូងប្រទេសលីបង់ ប្រឆាំងនឹងគោលដៅភេរវកម្មរបស់ក្រុមហេសបូឡា និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម»។ «ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងទ័ព បានសម្លាប់ភេរវកររាប់សិបនាក់ ក្នុងអំឡុងពេល បាញ់ប្រហារតគ្នា និងការវាយប្រហារតាមអាកាស។
សេវាសារព័ត៌មាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លើសពីនេះទៀត គោលដៅភេរវកម្មរបស់ក្រុមហេសបូឡា ជាង ១៤០កន្លែង ត្រូវបានវាយប្រហារតាមអាកាស រួមទាំងកន្លែងផ្ទុកអាវុធ ជើងទម្របាញ់រ៉ូកែតដែលសំដៅទៅទឹកដីអ៊ីស្រាអែល ហេដ្ឋារចនាសម្ព័ន្ធ និងក្រុមភេរវករ»។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលប្រតិបត្តិការ នៅក្នុងប្រទេសលីបង់ ទាហានរបស់ខ្លួន បានរកឃើញ «អាវុធជាច្រើន រួមទាំងគ្រាប់រ៉ូកែត កាំភ្លើងត្បាល់ និង មីស៊ីលប្រឆាំងរថក្រោះសំដៅទៅកាន់សហគមន៍នៅភាគខាងជើងអ៊ីស្រាអែល ក៏ដូចជាគ្រាប់បែកដៃ និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត»។

