សម្ដេចធិបតីណែនាំកីឡាករកីឡាការិនីចូលរួមបំផុសគុនខ្មែរ និងចងក្រងគុនខ្មែរទុកជាឯកសារ

2024/10/16 06:17:18 pm        454

ភ្នំពេញ ៖ ក្នុងឱកាសសកម្មភាពក្រៅផ្លូវការជួបជាមួយកីឡាករ កីឡាករិនីគុនខ្មែរ នារសៀលថ្ងទី១៦ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់កីឡាករកីឡាការិនីចូលរួមបំផុសគុនខ្មែរឱ្យបានទូលំទូលាយ ចែករំលែកគុនខ្មែរជាមួយគ្នា និងរួមគ្នាចងក្រងគុនខ្មែរទុកជាឯកសារ។ ក្នុងគោលដៅ ចងក្រង ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តលើវិស័យគុនខ្មែរ។

​ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ កម្ពុជានឹងបើក ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»។ សម្ដេចធិបតីមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណលើកនេះ ជាការប្រកួតចម្រុះ ដោយមានការប្រកួតគុនខ្មែរចម្រុះចំនួន ៧ ប្រភេទយកមកប្រកួតជាមួយគ្នា។ សម្ដេចធីបតីបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនៃការបង្កើតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះ សម្ដេចបានគិតគូរឡើងរយៈពេល ៥-៦ ឆ្នាំមកហើយ ក្នុងគោលដៅធ្វើឡើងផ្សព្វផ្សាយពីគុនខ្មែរ។ 

ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំរៀបចំ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះឡើងរហូតទទួលបានជោគជ័យ និងឈានទៅបើកជាផ្លូវការនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានទទួលយកយោបល់ពីក្រុមកីឡាករ និងគ្រូកីឡា ក្នុងការពិនិត្យឡើងវិញចំពោះកីឡាចំបាប់របស់ខ្មែរ ជាពិសេសពិនិត្យលើប្រភេទកីឡាដែលនៅសេសសល់តាមបណ្ដាវត្តអារាមមួយចំនួនដើម្បីធ្វើការស្ដារឡើងវិញ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» នឹងត្រូវរៀបចំរៀងរាល់ឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលរៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ”។ សម្រាប់ពិធីបិទការប្រកួតលើកទី១ នាថ្ងៃទី២០ ខែតុលាខាងមុខ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អាជ្ញាធរខេត្តកំពង់ឆ្នាំងព្រមានចាត់វិធានការច្បាប់លើសំណង់រឹងមាំសង់បំពានចូលទន្លេសាបនៅក្នុងភូមិកំពង់ត្រឡាចក្រោម បើមិនរុះរើតាមកាលកំណត់
2026/06/23 04:59:23 pm        1
ជនជាតិថៃ ៤៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/23 04:45:51 pm        1
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖មូលនិធិអាស៊ី Asian Foundation នៅកម្ពុជា ផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចេណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
2026/06/23 04:38:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរខេត្តកំពង់ឆ្នាំងព្រមានចាត់វិធានការច្បាប់លើសំណង់រឹងមាំសង់បំពានចូលទន្លេសាបនៅក្នុងភូមិកំពង់ត្រឡាចក្រោម បើមិនរុះរើតាមកាលកំណត់

2026/06/23 04:59:23 pm
​ឥណ្ឌាសង្ឃឹមថា ចរាចរណ៍តាមច្រកសមុទ្រហ័រមូស នឹងជួយកាត់បន្ថយតម្លៃថាមពល
2026/06/23 04:48:40 pm
​ជនជាតិថៃ ៤៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/23 04:45:51 pm
​អ៊ីរ៉ង់៖ ក្រុមអ្នកឃ្លាំមើលរបស់UN នឹងមិនត្រូវបានអនុញ្ញាតឲ្យត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែកទេ
2026/06/23 04:45:38 pm
​សមាជិកព្រឹទ្ធសភា៖ ប្រទេសនៅអឺរ៉ុបព្យាយាមកាត់បន្ថយវិបត្តិ តាមរយៈការធ្វើយោធូបនីយកម្មសេដ្ឋកិច្ចរបស់ពួកគេ
2026/06/23 04:41:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 04:19:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am