នៅក្នុងចំណាត់ការចុងក្រោយ ដើម្បីកាត់បន្ថយពេលឆ្លើយតបសង្រ្គោះបន្ទាន់ និងធ្វើឲ្យល្អប្រសើរឡើងបញ្ហាសន្តិសុខទាំងមូល នគរបាលក្រុង Dubai របស់អារ៉ាប់រួម នឹងពង្រីកអង្គភាពយានដ្រូនរបស់ពួកគេ ដែលជាផ្នែកមួយនៃប្រព័ន្ធយានដ្រូន Drone Box ។
បច្ចុប្បន្ន យានដ្រូន Drone Box ចំនួន ៦អង្គភាព បានដាក់ពង្រាយទូទាំងទីក្រុង គ្របដណ្តប់លើផ្ទៃដីសរុប ២៤០គ.មក្រឡា អង្គភាពយានដ្រូននិមួយត្រូវបានបំពាក់ ដើម្បីបញ្ជូនយានដ្រូនដែលផ្តល់រូបភាពវីដេអូពេលវេលាពិតប្រាកដ ដល់មជ្ឈមណ្ឌលប្រព័ន្ធអាកាសគ្មានមនុស្សបើក(UASC)របស់នគរបាលក្រុង Dubai ផ្តល់ជាទិដ្ឋភាពទូលំទូលាយលើស្ថានភាពសង្រ្គោះបន្ទាន់ ។
លោកកាពីទែន Majed Al-Qassim ដែលជាប្រធានប្រតិបត្តិការពិសេសនៅ UASC និយាយថា នេះចាត់ទុកថាជាដំណោះស្រាយតែមួយគត់ ដោយសារប្រតិបត្តិការរបស់ពួកយើងទាំងអស់នៅឆ្ងាយពីភ្នែក ។
នៅដំណាច់ឆ្នាំ ២០២៤នេះ នគរបាលក្រុង Dubai គ្រោងនឹងពង្រីកអង្គភាពយានដ្រូនសរុបចំនួន ៨នៅទូទាំងទីក្រុង គ្របដណ្តប់លើផ្ទៃដី ៦៤០គ.មក្រឡា ជាមួយនឹងការឆ្លើយតបជាមធ្យម ក្នុងរយៈពេល ១នាទី និង ១៣វិនាទី នៅតាមតំបន់នៅជិតអង្គភាព ៕


