ក្រុមមេដឹកនាំអឺរ៉ាស៊ី(អឺរ៉ុប-អាស៊ី) បានជួបជុំគ្នានៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ នាថ្ងៃពុធនេះ សម្រាប់ជំនួបរដ្ឋាភិបាលអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ(SCO) ក្នុងនោះរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានមួយ ស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ។
នៅក្នុងអនុសាសន៍បើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានអំពាវនាវឲ្យមានការពង្រីកគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសម្រាប់ស្ថិរភាពនៅអាហ្វហ្គានិស្ថាន ដោយលោកនិយាយថា វាចំាបាច់ដើម្បីយល់ច្បាស់ពីឱកាសពាណិជ្ជកម្មសម្រាប់រដ្ឋសមាជិក SCO ។
ជំនួប SCO គឺជាព្រឹត្តការណ៍ដ៏គួរចាប់អារម្មណ៍បំផុតដែលធ្វើម្ចាស់ផ្ទះដោយប្រទេសមានបញ្ហានៅអាស៊ីខាងត្បូងមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ នាយករដ្ឋមន្រ្តី ៧រូប ចូលរួមកិច្ចប្រជុំមួយនេះ រួមទាំងនាយករដ្ឋមន្រ្តីចិនលោក Li Qiang ផងដែរ ៕


