មេដឹកនាំ​កោះ​តៃវ៉ាន់​និយាយ​ថា ខ្លួន​នឹង​មិន​ចុះ​ញ៉ម​សម្ពាធ​របស់​ប្រទេស​ចិន​ឡើយ

2021/10/11 11:43:19 am        577

​កោះ​តៃវ៉ាន់៖ មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ស្រី ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិនៅ​ក្នុង​សុន្ទរកថា​មួយអំឡុង​ពេល​ប្រារព្ធ​ទិវា​ជាតិ ១០ តុលា ដែល​កោះ​តៃវ៉ាន់​ចាត់ទុកថា​ជា​ថ្ងៃ​បង្កើត​ដែនដី​របស់​ខ្លួន​។​ ​ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​នៅមុខ​អគារ​ការិយាល័យ​មេដឹកនាំ​នៅ​ទីក្រុង​តៃប៉ិ​។​

លោកស្រី Tsai បាន​និយាយ​ថា ការ​ធ្វើ​សកម្មភាព​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ ​ការពារ​ដែនអាកាស​រប​ស់​កោះ​តៃវ៉ាន់បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទាំង​សន្តិសុខ​ជាតិ ទាំង​សុវត្ថិភាព​អាកាសចរណ៍​របស់​យើង។ សំដៅ​លើ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង លោកស្រី​បាន​និយាយ​ថា ​កោះ​តៃវ៉ាន់​អំពាវនាវ​ឱ្យ​រក្សា​ស្ថានភាព​ដូចដើម​ទាំងអស់ ហើយ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ការពារ​ស្ថានភាព​បច្ចុប្បន្ន​មិន​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​ឯកតោភាគី​ឡើយ​។​ ​លោកស្រី​ក៏បាន​និយាយ​ផង​ដែរ​ថា យើង​សង្ឃឹមថា​នឹង​មាន​ភាព​ធូរស្រាល​សម្រាប់​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ ហើយ​នឹង​មិន​ធ្វើ​សកម្មភាព​ដោយ​ខ្វះ​ការពិចារណា​ឡើយ ប៉ុន្តែ​គួរតែ​គ្មាន​ការ​បំភិត​បំភ័យ​ណាមួយ​ឡើយ ហើយ​កោះ​តៃវ៉ាន់​នឹង​មិន​ទោ​ទន់ ​ឬ​ឱន​ចំពោះ​ការ​ដាក់​សម្ពាធ​នោះ​ទេ។

​ក្បួន​ព្យុហយាត្រា​មួយ​បាន​បង្ហាញ​អាវុធ ​រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​រយៈ​ចម្ងាយ​មធ្យម Hsiung Feng III ជា​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែល​បង្កើត​ឡើង​ដោយ​កោះ​តៃវ៉ាន់​។ ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់​កំពុង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍ និង​ការផលិត​ទ្រង់ទ្រាយ​ធំ​នៃ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ​ដើម្បី​បង្កើន​ការ​ទប់​ទល់នឹង​ឥទ្ធិពល​យោធា​របស់​ប្រទេស​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am