វិមានក្រឹមឡាំង៖ អឺរ៉ុបកំពុងជួបការលំបាក ក្នុងការប្រមូលផ្តុំឧស្សាហកម្មអាវុធ ដើម្បីជួយអ៊ុយក្រែន

2024/10/17 04:09:40 am        127


វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៦ ខែតុលា) បានលើកឡើងថា បណ្តាប្រទេសនៅអឺរ៉ុបជាច្រើន កំពុងចាប់ផ្តើមប្រឈមនឹងការលំបាក នៅពេលដែលពួកគេប្រឹងប្រែងប្រមូលផ្តុំឧស្សាហកម្មយោធារបស់ពួកគេ ដើម្បីត្រៀមសម្រាប់ជួយដល់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កំពុងឆ្លើយតបទៅនឹងសំណួរអំពីឧស្សាហកម្មសព្វាវុធរបស់បារាំង និងអាល្លឹម៉ង់ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះប្រទេសអឺរ៉ុបណាមួយ ដោយខ្លួនឯង ឬនិយាយពីរបៀប ឬមូលហេតុដែលពួកគេកំពុងប្រឹងប្រែងជួយអ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីសប្តាហ៍មុនថា ការងារនៅតែបន្តមាន ទាក់ទងនឹងការផ្គត់ផ្គង់យោធា សម្រាប់អ៊ុយក្រែន ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសកញ្ចប់ជំនួយយោធា ១,៤ពាន់លានអឺរ៉ូ (១,៥៣ពាន់លានដុល្លារ) សម្រាប់ទីក្រុងគីវ នៅចុងឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងការប្រកាសនោះ លោក Peskov បានលើកឡើងថា នៅតែប្រឈមជាមួយបញ្ហា។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «ការកៀរគរសមត្ថភាព សម្រាប់គោលដៅបណ្ដោះអាសន្ននេះ គឺផ្ទុយទៅនឹងផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ហើយច្បាស់ណាស់ទំហំរបស់ប្រទេសទាំងនេះ មិនត្រូវបានបង្កើតឡើង សម្រាប់កិច្ចខិតខំប្រឹងប្រែងបែបនេះនោះទេ»។

លោកបានបន្ថែមថា៖ «មិនយូរនោះទេ យើងសង្ឃឹមថា ការដឹង ដែលថា ការចំណាយបែបនេះ គឺការខ្ជះខ្ជាយឥតប្រយោជន៍នោះ នឹងលេចឡើងកាន់តែច្បាស់ ហើយនឹងជ្រាបចូលទៅក្នុងស្ថាប័ននយោបាយនៃប្រទេសទាំងនេះកាន់តែច្រើនឡើងៗ»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm