ក្រុមមន្ត្រីអាមេរិករំពឹងថាការវាយបករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងធ្វើនៅមុនថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិក

2024/10/17 03:17:48 pm        203

ប្រភពមួចចំនួនបានប្រាប់ទូរទស្សន៍ CNN ថា ក្រុមមន្ត្រីអាមេរិករំពឹងថាអ៊ីស្រាអែលនឹងសងសឹកអ៊ីរ៉ង់ចំពោះការវាយប្រហាររបស់ខ្លួននៅដើមខែនេះមុនថ្ងៃទី ៥ ខែវិច្ឆិកា ជាពេលវេលាដែលនឹងជំរុញឱ្យមានភាពប្រែប្រួលនៅតែកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្លាយជាការផ្ដោតការយកចិត្តទុកដាក់ខ្លាំងជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។    

ប្រភពនានាបាននិយាយថា ការកំណត់ពេលវេលា និងដែនកំណត់នៃការសងសឹករបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ គឺជាកម្មវត្ថុនៃការជជែកដេញដោលយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋាភិបាលរបស់អ៊ីស្រាអែល ហើយមិនទាក់ទងដោយផ្ទាល់ទៅនឹងពេលវេលានៃការបោះឆ្នោតអាមេរិកនោះទេ។     

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែលនឹងស្តាប់ការណែនាំសហរដ្ឋអាមេរិក ប៉ុន្តែនឹងសម្រេចចិត្តលើសកម្មភាពរបស់ខ្លួនអាស្រ័យតាមផលប្រយោជន៍ជាតិរបស់ខ្លួនផ្ទាល់។ អ៊ីស្រាអែលបានប្រាប់អាមេរិកថាខ្លួននឹងវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ មិនមែនជាគោលដៅនុយក្លេអ៊ែរ ឬប្រេងនោះទេ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលពិពណ៌នាដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថាជាអ្នកនយោបាយមានភាពស៊ីជម្រៅទៅនឹងនយោបាយអាមេរិក ហាក់ដូចជាមានភាពរសើបខ្លាំងចំពោះផលប៉ះពាល់នយោបាយដែលអាចកើតមាននៃសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងសហរដ្ឋអាមេរិក។

ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាបានលេចចេញជាបញ្ហាចម្បងក្នុងការបោះឆ្នោតអាមេរិក។លោកBiden និងលោកស្រី Kamala Harris បានប្រឈមសម្ពាធកាន់តែខ្លាំងសម្រាប់ការដោះស្រាយស្ថានភាពនេះ។ ទន្ទឹមនឹងនេះ គណបក្សសាធារណរដ្ឋ រួមទាំងអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់រដ្ឋបាលនេះថា កំពុងបង្កវិបត្តិនាំឱ្យពិភពលោកមានភាពវឹកវរ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm