គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត លើកទី១៤៩ នៃសហភាពអន្តរសភា(IPU)

2024/10/17 04:50:21 pm        134

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃ​រដ្ឋសភា និង ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអម ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូកម្ពុជាជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Tian Xuejun អនុប្រធាន​គណៈកម្មាធិការ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងសុខាភិបាល និងបានជួបសម្តែងការគួរសមជាមួយ​គណៈ​ប្រតិភូ​ជប៉ុន ដឹកនាំដោយ ឯកឧត្តម YOSHII Akira សមាជិកសភាក្រុមប្រឹក្សាជប៉ុន ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌការទូតសភា។

ក្រៅពីជំនួបសម្តែងការគួរសមទាំងពីរខាងលើនេះ លោកជំទាវ ខេង សំវ៉ាដា និង ឯកឧត្ដម​បណ្ឌិត សម តារា ក៏បានចូលរួមស្តាប់បទអន្តរាគមន៍របស់ប្រទេសជាសមាជិក មហាសន្និបាត​លើក​ទី១៤៩ នៃសហភាពអន្តរសភា ក្រោមប្រធានបទ «ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និង​នវានុវត្តន៍ (STI) ដើម្បីអនាគតប្រកបដោយសន្តិភាព និងនិរន្តរភាព» ហើយលើស​ពីនោះ​គណៈ​ប្រតិភូ​ក៏​បានចូលរួមក្នុងការបោះឆ្នោតលើ បញ្ហាបន្ទាន់ (Emergency Items) ផងដែរ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បាន​ចូល​រួម​កិច្ច​ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ ”យុទ្ធសាស្ត្រ​សភាដើម្បីកាត់បន្ថយផលប៉ះពាល់យូរអង្វែងនៃជម្លោះ រួមទាំងជម្លោះប្រដាប់អាវុធ លើការ​អភិវឌ្ឍប្រកប ដោយចីរភាព”។ នៅក្នុងកិច្ចប្រជុំ​នេះ​ ឯកឧត្តម បានធ្វើបទអន្តរាគមន៍ ដោយ​បាន​លើកឡើងពីផលប៉ះពាលជាសកលនៃជម្លោះប្រដាប់អាវុធ និងវាយតម្លៃខ្ពស់​ដល់​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការ​បញ្ច​​ប់​សង្រ្គោមដោយប្រកបសន្តិវិធី និងបានដាក់ចេញនូវ «គោលនយោបាយឈ្នះឈ្នះ» របស់ សម្តេចអគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍសង្គម និង​ខឿន​សេដ្ឋកិច្ចបានល្អប្រសើរជាលំដាប់ ។ ដូចនេះ មានតែសន្តិភាពទេ ទើបអាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍប្រកបដោយចីរភាពពេញលេញបាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm