គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយ​របស់រាជរដ្ឋាភិបាលនៅក្នុងខេត្តរតនគិរី ទាក់ទងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក

2024/10/17 05:32:18 pm        100

ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គណៈ​ប្រតិភូ​រដ្ឋសភា​គណៈ​កម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខា​ធិការតំណាងឱ្យគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ រដ្ឋា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការ​អញ្ជើញ​ចូលរួម​ពីឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ព្រមទាំងប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលបន្ទុក នៅសាលាខេត្តរតនគីរី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោត​សំខាន់​ទៅ​លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព និងសុខុមាលភាពប្រជាជន ជាពិសេសការ​ដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ប្រសិទ្ធ​ភាព​នៃ​អភិបាល​កិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាព​សេវា​សាធារណៈ​។ ដូច្នេះ ការពង្រឹងសេវាសុខភាពគ្របដណ្តប់ជាសកល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​បង្អែក​ត្រូវ​បន្តលើកកម្ពស់ និងធ្វើការអភិវឌ្ឍ ព្រមទាំងសហការ​កសាង​ភាព​ជាដៃគូរ​ជា​មួយ​សុខា​ភិបាល​ឯកជនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា។

ក្នុងឱកាសនោះដែរឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូ​ពី​វឌ្ឍនភាព​ការងាររបស់ខេត្តនាពេលកន្លងមក និងលើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ព្រម​ទាំង​បញ្ហា​ប្រឈម​ផ្សេងៗ រួមមាន (១) ការកើនឡើងនៃជំងឺមិនឆ្លង និងជំងឺផ្សេងៗទៀត ដែលប្រជាពលរដ្ឋ​ទទួល​ទាន​អាហារមិនប្រុងប្រយ័ត្ន ខ្វះអនាម័យ ព្រមទាំងជំរុញឱ្យខេត្ត​ប្រើវិ​ធី​សាស្ត្រ​ដោះស្រាយ​ជា​ច្រើន​ដើម្បី​ជួយប្រជាពលរដ្ឋ (២) ការចុះឈ្មោះចូលរៀនជំនាញ និងវិធីសាស្ត្រថ្មីៗ​ទាក់​ទាញ​ឱ្យ​យុវជន​មក​រៀនជំនាញនៅសាលាពហុបច្ចេកទេសខេត្ត​រតនគិរី និងផ្ស​ព្វ​ផ្សាយ​ពីសារៈប្រយោជន៍​ដល់​សហគមន៍ (៣) ការផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការិនី ដែលជាប្រយោជន៍របស់កម្មករទាំងអស់នោះទទួលបានសេវាសុខភាពដោយមិនគិតថ្លៃ (៤) ពង្រឹងសេវាសង្គមកិច្ច ដោយបានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ និងវិធីសាស្ត្រជួយទ្រទ្រង់ដល់សមាគមន៍មនុស្សចាស់ និង(៥)ពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានលើកយកបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ រួមមានកង្វះខាតបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ ការប្រើប្រាស់ទឹកស្អាតនៅមានកម្រិតនិងខ្វះអនាម័យរបស់ប្រជាពលរដ្ឋបណ្តាលឱ្យមានជំងឺឆ្លង ខ្វះអាគារព្យាបាលជំងឺ ខ្វះធនធានមនុស្សដែលមានជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារឱ្យបានទាន់ពេលវេលា បញ្ហាប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើន និងការយល់ដឹងនៅតាមសហគមន៍នៅមានកម្រិត ។

ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្ត ឱ្យពង្រឹងបន្ថែមទៀតនូវជំនាញស្របទៅតាមទីផ្សារការងារ និងទំនាក់ទំនងជាមួយវិស័យឯកជន ស្វែងរកការងារជូនដល់សិស្សគ្រប់រូប ដែលបានរៀនចប់ មានចំណេះ ជំនាញ ស្របតាមពាក្យស្លោក “រៀនឱ្យចេះ រៀនឱ្យចប់ និងមានការងារធ្វើ” ដើម្បីឱ្យក្លាយជាកម្មករជំនាញ ទទួលបានប្រាក់ខែខ្ពស់ ។

ឯកឧត្តមបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិចជាដើម។ ឯកឧត្តមបានបន្ថែមថា ដោយពិនិត្យឃើញថាជំងឺមិនឆ្លង ជាឃាតករលាក់មុខដ៏កាចសាហាវ ដូច្នេះឯកឧត្តមបណ្ឌិតស្នើសុំឱ្យខេត្តបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ យុវជន ក្រីក្រ ងាយរងហានិភ័យ ពិសេសឱ្យដល់បងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំ និងស្នើឱ្យមកបងប្អុនប្រជាពលរដ្ឋចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីក្លាយជាកម្មករជំនាញ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្តផងដែរ ៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm