ប្រណាំងរថយន្ត៖ កីឡាករហ្វាំងឡង់ Valtteri Bottas បានប្រជែងឈ្នះការប្រកួត F1 នៅទឹកដីទួរគី តែកីឡាករហូឡង់ Max Verstappen បានឡើងមកនាំមុខគេក្នុងតារាងជើងឯកពិភពលោករដូវកាល ២០២១ នេះខណៈនៅសល់តែ ៦ទីលានទៀតបញ្ចប់រដូវកាលក្រោយទទួលបានចំណាត់ថ្នាក់លេខ២ នៅទួរគីនេះ។

កីឡាករអង់គ្លេសជើងឯកពិភពលោក ៧សម័យ Lewis Hamilton បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ក្នុងការប្រកួតបន្ទាប់ពីបដិសេធជាមួយក្រុមការងារ Pit Stop នៅពេលជិតចប់ការប្រកួតដែលធ្វើឱ្យគេធ្លាក់ពីចំណាត់ថ្នាក់លេខ៣។ ថ្វីត្បិតតែការប្រកួតដែលរំខានដោយសារភ្លៀងធ្លាក់តាំងពីពេលចាប់ផ្តើមនេះ កីឡាករភាគច្រើនសុទ្ធតែអាចបញ្ចប់ការប្រកួតរបស់ខ្លួនបាន។ កីឡាកររបស់ក្រុម Red Bull មួយរូបទៀត Sergio Perez បានលេខ៣ ខណៈលេខ៤ កីឡាកររបស់ក្រុម Ferrari, Charles Leclerc។ នេះជាជ័យជំនះទី ១០ សំរាប់ Valtteri Bottas ក្នុងអាជីព F1 របស់គេ និងជាលើកដំបូងតាំងពីឆ្នាំ២០២០ ដែលឈ្នះចុងក្រោយនៅទឹករុស្ស៊ី។ បន្ទាប់ពីការប្រកួតនៅទួរគីនេះ F1 នឹងបន្តទៅទឹកដីសហរដ្ឋអាមេរិកសប្តាហ៍ក្រោយនេះនៅទីក្រុង Austin រដ្ឋតិចសាស៕
អត្ថបទ៖នាង សុភាវុធ