និស្សិតពេទ្យកម្ពុជាជាងមួយរយនាក់ជាប់អាហារូបករណ៍ទៅបន្តការសិក្សាជំនាញវេជ្ជសាស្រ្តជាន់ខ្ពស់នៅបារាំង

2024/10/17 05:48:50 pm        437

នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បាន​រៀបចំ​ពិធី​ជួប​ជុំមួយ ជាមួយនិស្សិតពេទ្យកម្ពុជាជាងមួយរយនាក់ ដែលបានជាប់​អាហារូបករណ៍​ក្នុង​ក្រប​ខណ្ឌ​បន្ត​ទៅសិក្សាសញ្ញាប័ត្រវេជ្ជសាស្រ្ត និងសញ្ញាប័ត្រវេជ្ជសាស្រ្តជាន់ខ្ពស់នៅប្រទេសបារាំង ខណៈ​ការជួបជុំនេះមានការ ចូលរួមជាកិត្តិយសដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​កម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីជួបជុំ ក៏ដូចជាពិធីជូនដំណើរនេះ លោកហ្សាក់ ប៉ឺឡេ បានលើកឡើងថា ការជួបជុំ នា​រាត្រី​នេះគឺឆ្លុះបញ្ចាំងពីការទទួលស្គាល់យ៉ាងធំធេង ចំពោះការបណ្តុះប​ណ្តាល​ពិសេស​របស់​និស្សិត​កម្ពុជាព្រមទាំងបង្ហាញពីកាកោតសរសើរដល់ការរួមចំណែកយ៉ាងសំខាន់របស់ពួកគេ ក្នុង​វិស័យ​សុខាភិបាល មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិថែមទៀតផង។ មួយវិញទៀត លោកឯកអគ្គរដ្ឋទូតបា​រាំង​ក៏​បាន​ចាត់​ទុក​និស្សិត​ពេទ្យ​ដែលបានជាប់អាហារូបករណ៍ បន្តការសិក្សានៅបារាំង​នេះ​ជា​«ឯកអគ្គរដ្ឋ» នៃ​ឧត្តម​សិក្សា​បារាំង និងភាសាបារាំងផងដែរ។

ជាមួយគ្នានោះដែរ លោកហ្សាក់ ប៉ឺឡេ បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២៤នេះ ជាជំនាន់ ពិសេសមួយ ដោយហេតុថា​និស្សិត​កម្ពុជា​ដែល​បាន​ជាប់​អាហារូបករណ៍​បន្ត​ការ​សិក្សា​នៅ​បារាំង​នេះ​គឺ​មាន រហូតដល់ចំនួន១១៥នាក់ នឹងចេញទៅ​បន្ត​ការ​សិក្សា​ក្នុង​ក្រប​ខណ្ឌ​សិក្សា​សញ្ញា​ប័ត្រ​វេជ្ជ​សាស្រ្ត​(DFMS) សញ្ញាប័ត្រជំនាញជាន់ខ្ពស់(DSMSA) ខណៈកាលពី​ឆ្នាំ​កន្លង​ទៅ​មាន​ត្រឹម​តែ​ពី​៧០​ទៅ៩០នាក់ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនិស្សិតកម្ពុជាចំនួន១៨ផ្សេងទៀតនឹងទៅធ្វើកម្មសិក្សា នៅតាមមន្ទីរពេទ្យ​នានា​នៅប្រទេស​បារាំងផងដែរ។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា កំណើនរបស់​និស្សិត​កម្ពុជា​ដែល​បន្ត​សិក្សា នៅប្រទេសបារាំងមានការកើនឡើងនេះគឺវាបានឆ្លុះបញ្ចាំងការរីកចម្រើន នៃការ​បណ្តុះ​បណ្តាលផ្នែកវេជ្ជ សាស្រ្តកម្រិតជំនាញនៅកម្ពុជា។

មួយវិញទៀត លោកឯកអគ្គរដ្ឋទូតបារាំងប្រចំានៅកម្ពជាក៏បានលើកឡើងផងដែរថា កិច្ច​សហប្រតិបត្តិការបារាំង និងកម្ពុជានៅក្នុងវិស័យសុខាភិបាល មានការរីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​៣០ឆ្នាំចុង ក្រោយនេះ ដោយចាប់តាំងពីឆ្នាំ១៩៩៦មកមាននិស្សិតពេទ្យកម្ពុជា ជាង​មួយ​ពាន់​នាក់ហើយដែលបាន ទៅសិក្សានៅប្រទេសបារាំងនោះ។

នៅក្នុង​ពិធីជួបជុំនោះដែរ ឯកឧត្តម ឈាង រ៉ា ក៏បានសម្តែងនូវការ​ដឹង​គុណ​ចំពោះ​រដ្ឋាភិបាល​បារាំង​ ជាពិសេសសហសេវឹកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យ ប្រធាន​ផ្នែក​ដែល​ទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជាដោយការយកចិត្តទុកដាក់ និង​ភាព​រីក​រាយ​នៅតាមបណ្តា ផ្នែកនានារបស់ពួកគេក្នុងអំឡុងពេលនៃការបណ្តុះបណ្តាល។ ឯកឧត្តម​បាន​លើក​ឡើងទៀតថា ក្នុងនាម ឯកឧត្តមជាមន្រ្តីក្នុងជួររាជរដ្ឋាភិបាលម្នាក់ និងក្នុងនាម​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល ពិតជាមានមោទន ភាពយ៉ាងខ្លាំងចំពោះនិស្សិតខ្មែរកាន់តែច្រើនទៅៗ ដែល​បានជាប់អាហារូបករណ៍បន្តសិក្សានៅប្រទេស បារាំងនោះ។

ឯកឧត្តមបានបន្ថែមទៀត និស្សិតដែលបានបន្តសិក្សានៅប្រទេសបារាំងនេះគឺមានជំនាញជាច្រើន ហើយ​រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល បានខិតខំលើកកម្ពស់សុខភាព និង​សុខុមាលភាព ប្រជាពលរដ្ឋរបស់យើង ពោលគឺសុខភាពតែមួយសម្រាប់ទាំងអស់គ្នា។ ឯកឧត្តម​បាន​បន្ថែម​ថា«យើងបំពេញការងារដោយគ្នានការនឿយហត់ ដើម្បី ពង្រឹងនិងអភិវឌ្ឍ​គុណភាព​នៃ​ការ​ថែទាំ សមត្ថភាពក្នុងការធ្វើ រោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោម​ជ្រែង​ចាំ​បាច់​នានា​ដល់​អ្នក​ជំងឺ និងក្រុមគ្រួសារដែលជាការថែ ទាំព្យាបាលផ្តោតលើអ្នកជំងឺ ហើយយើង​នឹង​បន្ត​ការងារ​លើក​កម្ពស់សមត្ថភាពគ្រូពេទ្យតាមរយៈការបណ្តុះ បណ្តាលបន្តដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការព្យាបាលនៅទូទាំងប្រទេស»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm