ក្រុមអ្នកគាំទ្រជាជនជាតិអាហ្សង់ទីន នៃក្រុមតារាចម្រៀង One Direction បានច្រៀងបទចម្រៀងរបស់សមាជិកក្រុមចម្រៀងប្រុសរូបនេះ ដើម្បីគោរពដល់សមាជិកក្រុម លោក លៀម ផេន (Liam Payne) កាលពីរាត្រីថ្ងៃពុធ១៦តុលាសប្ដាហ៍នេះ ក្រោយទទួលមរណភាពនៅទីក្រុងប៊ុយណូស៊ែ( Buenos Aires) ក្រោយធ្លាក់ពីលើយ៉ររានហាល ជាន់ទីបីដែលលោកស្នាក់នៅ នេះបើយោងតាមនគរបាលប្រចាំរដ្ឋរបស់ប្រទេសសអាហ្សង់ទីន។

ក្រុមអ្នកគាំទ្រក៏បានអុជទៀន និងទះដៃរំឭកដល់កំពូលតារាចម្រៀង វ័យ ៣១ ឆ្នាំរូបនេះ ផងដែរ មុនពេលពេលពិធីស្ងៀមស្ងាត់មួយនាទី។
ហេតុការណ៍នេះបានប៉ះដល់អារម្មណ៍របស់ក្រុមអ្នកគាំទ្រដែលពុំអាចមានឱកាសទស្សនាការផ្សាយរបស់ក្រុមរាតាចម្រៀង One Direction នៅពេលពួកគេនៅតូចៗ ដោយសារសំបុត្រមានតម្លៃថ្លៃ។

អ្នកគាំទ្រយុវតីវ័យ២៥ឆ្នាំម្នាក់បាននិយាយទាំងព្យាយាមទប់ទឹកភ្នែកថា នេះជាពេលតែមួយគត់ដែលខ្ញុំអាចទះដៃឲ្យតារាចម្រៀងរូបនេះបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលរដ្ឋធានី បាននិយាយថា ពួកគេត្រូវបានគេហៅទូរស័ព្ទទៅកាន់សណ្ឋាគារនៅក្នុងសង្កាត់ Palermo ក្នុងរដ្ឋធានី អាហ្សង់ទី ជាទីដែលពួកគេត្រូវបានគេជូនដំណឹងអំពីបុរស ដែលអាចស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង។

សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកគ្រប់គ្រងសណ្ឋាគារបាននិយាយថា រូបលោកបានលឺសំលេងខ្លាំងនៅខាងក្រោយសណ្ឋាគារ ហើយនៅពេលនគរបាលបានទៅដល់ ពួកគេបានរកឃើញថាបុរសម្នាក់បានធ្លាក់ពីលើយ៉ររានហាលនៅក្នុងបន្ទប់គេងរបស់បុរសនោះ៕