កម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងធ្វើតេស្តរហ័សរកមេរោគកូវីដ

2021/10/11 07:33:35 pm        828

កោះកុង ៖ បណ្តាកម្មករ និងនិយោជិតរោងចក្រនីមួយៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ តបការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឈប់សម្រាកថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។

យ៉ាងហោចណាស់ ក៏មានរោងចក្រចំនួន៤តម្រូវឱ្យកម្មករ និយោជិតរបស់ខ្លួនធ្វើតេស្តរហ័ស​ស្វែង​រកមេរោគកូវីដ១៩ មុនអនុញ្ញាតឱ្យចូលបម្រើការងារដូចធម្មតា ដើម្បីសុវត្ថិភាពកន្លែងការងារធានា​បានការមិនឆ្លងជំងឺដ៏កាចសាហាវនេះ ។

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា រោងចក្រដែលបានធ្វើតេស្តសុខភាពកម្មករ និយោជិត និងថៅកែ​រួចរាល់​​កាលពីម្សិលមិញ គឺរោងចក្រយ៉ាស្សាគិ ដោយមានមនុស្ស​ជាង ៣.១០០នាក់​ចូលរួម​អនុវត្តវិធាន​ការសុខាភិបាល។ ជាលទ្ធផលនៃតេស្តពុំមានកម្មករ និយោជិតណាម្នាក់ផ្ទុក​មេរោគកូវីដ១៩ ឡើយ។

លោក លើកឡើងទៀតថា ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ តុលានេះ មានមនុស្សជាង៤០០នាក់ នៅ​រោងចក្រមីកាស្សា រោចក្រហាណា និងរោងចក្រ៩៩ បាននឹងកំពុងធ្វើតេស្តសុខភាពផងដែរ ​ចំពោះ​លទ្ធផលតេស្តផ្តល់ព័ត៌មានតាមក្រោយ។ ដោយឡែករោងចក្រ​ KKNពុំទាន់​អនុវត្ត​ធ្វើ​តេស្ត​នោះទេ។

ដំណើរការធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដល់ក្រុមកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនៅពេលនេះ ឆ្លើយតបនឹងអ្វីដែលជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា លោកនៅមិនទាន់​ទទួល​បានព័ត៌មានលម្អិតនៅឡើយជុំវិញលទ្ធផលធ្វើតេស្តកម្មករ និយោជិតក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង។ ប៉ុន្តែជាគោលការណ៍ថ្មី ទោះបីជាមានការរកឃើញវីរុសកូវីដផ្ទុកលើកម្មករ និយោជិកណាម្នាក់ ក៏នឹងត្រូវ​បញ្ចូន​សំណាកនោះ​ទៅពិនិត្យលម្អិតបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ក្រុមកម្មករ និយោជិតដែលសង្ស័យផ្ទុកមេរោគកូវីដ ត្រូវបញ្ចូនទៅអគារមណ្ឌលចត្តាឡីស័ករង់ចាំ​លទ្ធផល​តេស្តមកពីរាជធានីភ្នំពេញ មុននឹងបញ្ចូនទៅអគារព្យាបាលអ្នកជំងឺ៕

អត្ថបទ ឈឹម មករា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm