អាកាសយានដ្ឋានសៀមរាបអង្គរ នឹងអាចទទួលអ្នកដំណើរ ១,៥ លាននាក់ ក្នុងដំណាច់​ឆ្នាំ២០២៤នេះ

2024/10/17 08:07:24 pm        222

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេលជិត១ឆ្នាំ ទទួល​បាន​ជើង​ហោះ​ហើរ​ចេញ-​ចូល មានចំនួនជាង ១៤ពាន់ជើង, ទំនិញតាមផ្លូវអាកាសជាង ៨២តោន និងអ្នកដំណើរ ជាង ១,៣ លាននាក់ ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូល កើនដល់ ១,៥ លាននាក់ នៅដំណាច់ឆ្នាំ២០២៤ នេះ ។

តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងពិធីអបអរសាទរគម្រប់ខួប ១ ឆ្នាំ នៃការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អាកាស​យានដ្ឋានអន្តរជាតិសៀម- រាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឯកឧត្ដ​ម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បាន​បង្ហាញឱ្យដឹងថា ចាប់តាំងពីបើកដំណើរការបានជិត១ឆ្នាំ កន្លងមកនេះ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ពាន់ជើង, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ជាង ១,៣ លាននាក់, ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) ជាង ៨២ តោន ក្នុងនោះបើគិតជាមធ្យម អាកាសយានដ្ឋានអន្តរជាតិសៀម រាប​អង្គរ ទទួលបានការហោះហើរចំនួន ៤០ ជើងហោះហើរ និងអ្នកដំណើរចំនួន ៣ ៦២០ នាក់​ក្នុង​មួយ​ថ្ងៃ ជារួមមានអត្រាធម្មតា ខ្ពស់ជាង ៩០ ភាគរយ, ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូលកើនដល់ ១លាន ៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤។

ចំណែកជើងហោះហើរវិញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើក​ផ្លូវ​ហោះ​ហើរ​ទៅ​កាន់ ៨ប្រទេស និង ១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២ ដែលបានហោះ​ហើរ​ចំនួន១៦ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ បានក្លាយជាតំបន់សំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច និង​វប្បធម៌​របស់កម្ពុជា និងប្រទេសនៅអាស៊ីអាគ្នេយ៍។

ក្រៅពីវិធានការគាំទ្រដល់វិស័យទេសចរណ៍-អាកាសចរណ៍ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជា​ការលើកទឹកចិត្តសម្រាប់ ការបើកជើងហោះហើរថ្មី ក្រុមហ៊ុន​ប្រតិបត្តិករ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ក៏បានដាក់ចេញបន្ថែម និងដើម្បីផ្ដល់ការលើក ទឹកចិត្តសម្រាប់​ការ​បើក​ជើង​ហោះហើ​រថ្មី ឬជើងហោះហើរដែលបានផ្អាក ជាង ១២ ខែ ហើយធ្វើការតភ្ជាប់​ហោះ​ហើរ​ឡើង​វិញ ដោយបញ្ចុះតម្លៃទាំងស្រុង ១០០% នូវថ្លៃចុះចត, ថ្លៃចំណត, ថ្លៃភ្លើងបំភ្លឺ, និងថ្លៃ​ស្ពាន​ឆ្លង​ចូល​យន្តហោះ ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ៥០%​ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្ដល់ ការ​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍​ដែល​បាន​ផ្អាក​ប្រតិបត្តិការ​លើស​ពី១២ ខែ ហើយធ្វើ ប្រតិបត្តិការឡើងវិញ ក្នុងនោះថ្លៃចុះចត, ថ្លៃចំណត, ថ្លៃភ្លើងបំភ្លឺ, និង​ថ្លៃស្ពានឆ្លងចូលយន្តហោះ នឹងត្រូវបានកាត់បន្ថយ ៥០% ក្នុងឆ្នាំ ដំបូង ហើយក្នុងឆ្នាំទីពីរ នឹង​ត្រូវ​បាន​កាត់បន្ថយ ២៥%។ ចំណែកចំនួនអ្នកដំណើរសម្រាប់ជើងហោះហើរអន្តរជាតិ អាកាស​យានដ្ឋាន អន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ, ក្រៅពី​នេះក៏មានការលើកទឹកចិត្ត ឧបត្ថម្ភជា ទឹកប្រាក់ ចំពោះជើ​ងហោះដែល​មាន​ចំនួន​អ្នក​ដំណើរ​ច្រើន​ផងដែរ។

សូមបញ្ជាក់ថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការវិនិយោគក្នុងទម្រង់ “សាង​សង់-អាជីវកម្ម-ផ្ទេរ/BOT” និង មានទុនវិនិយោគ ចំនួន ១ ១០០ លានដុល្លារអាមេរិក ដោយ​កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំជាង ៧០០ ហិកតា និងមានដី​បំរុង​ប្រមាណ​ ១ ០០០ហិចតា សម្រាប់ការកសាងតំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលយើង​អាច​ហៅ​ថា ​“ទីក្រុងអាកាសយានដ្ឋាន” នាពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm