ជើងហោះហើរក្នុងស្រុកចំនួនពីរ របស់ប្រទេសឥណ្ឌា បានទទួលការគំរាមដោយគ្រាប់បែក កាលពីថ្ងៃពុធ ដែលក្រោយមកត្រូវបានរកឃើញថា ជាការបោកបញ្ឆោត។
ជើងហោះហើរ Bengaluru-Delhi ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Akasa Air និងជើងហោះហើរ Delhi-Mumbai ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IndiGo បានទទួលការគំរាមដោយគ្រាប់បែក។
នៅពេលទទួលបានការគំរាមដោយគ្រាប់បែក ជើងហោះហើរត្រូវបានប្តូរទិសដៅទៅកាន់អាកាសយានដ្ឋាននៅជិតបំផុតតាមដែលអាចធ្វើទៅបាន ជាកន្លែងដែលជើងហោះហើរត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយ បន្ទាប់ពីបានចុះចត។
អ្នកដំណើរទាំងអស់ បានចុះពីលើយន្តហោះដោយសុវត្ថិភាព មុនពេលមានការត្រួតពិនិត្យសុវត្ថិភាព យ៉ាងហ្មត់ចត់។