សហភាពអឺរ៉ុប( EU) បានបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រទេសឈូងសមុទ្រពែរ្ស ឲ្យគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីរបស់ខ្លួន ខណៈដែលសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះរបស់ពួកគេ ខកខានមិនបានការលើកឡើងអំពីទណ្ឌកម្មនោះ។
ផ្នែកនៃឯកសារនេះដែលបានផ្តល់ឲ្យអ៊ុយក្រែន និយាយថា ភាគីទាំងអស់ «បញ្ជាក់ឡើងវិញនូវការគោរពរបស់យើងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ និងការប្តេជ្ញាចិត្តចំពោះគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
អ្នកចូលរួមនៃកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ក៏បានសម្តែងការគាំទ្ររបស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដែលមានគោលបំណងរៀបចំការផ្លាស់ប្តូរអ្នកទោស រួមជាមួយនឹងវិធានការលើកកម្ពស់ការផ្សះផ្សា។ ពួកគេ ក៏បានថ្កោលទោសចំពោះការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយពុំបានបញ្ជាក់ពីហេតុផលទេ។