ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅប្រទេសលីបង់ បានរាយការណ៍ថា មនុស្សជាង ៧៤៦.000 នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅក្នុងប្រទេសលីបង់ ដោយសារតែការប្រយុទ្ធគ្នានិងការកើនឡើងភាពតានតឹង នៅមជ្ឈិមបូព៌ា។
របាយការណ៍ បាននិយាយថា៖«គិតត្រឹមថ្ងៃទី ១៤ ខែតុលា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានកត់ត្រាអ្នកផ្លាស់ទីលំនៅខាងក្នុងចំនួន ៧៥៦.៥៨៤នាក់ [នៅក្នុងប្រទេសលីបង់] ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣។ ឯកសារនេះ បានសង្កត់ធ្ងន់ថា «ក្នុងចំណោមទាំងនេះ» ជនភៀសខ្លួនចំនួន ១៨៨.១៤៦ នាក់ ត្រូវបានស្នាក់នៅក្នុងជម្រកសមូហភាពចំនួន ១.០៥៩ ដែលក្នុងនោះ ៨៧៦ (៨៣%) បានឈានដល់សមត្ថភាពអតិបរមារបស់ពួកគេវា ។
យោងតាមអង្គការអន្តរជាតិនេះ កុមារចំនួន ៤០០.000នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ដោយបានបង្កើតការលំបាកបន្ថែមសម្រាប់ប្រព័ន្ធអប់រំជាតិ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងនឹងអង្គភាព របស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលដែលខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងទីតាំងយោធារបស់ចលនានេះ។ គោលដៅដែលបានប្រកាស គឺដើម្បីបង្កើតលក្ខខណ្ឌសុវត្ថិភាព នៅក្នុងតំបន់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ដូច្នេះអ្នកស្រុករាប់ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។