លោក Biden ផ្ដល់ទាំងការគាំទ្រ និងការព្រមានដល់អ៊ីស្រាអែល ខណៈអាណត្តិរបស់លោកជិតបញ្ចប់ហើយ

2024/10/17 10:52:57 pm        48


រយៈពេលប៉ុន្មានខែចុងក្រោយ ក្នុងអាណត្តិរបស់លោក លោកប្រធានាធិបតី Joe Biden កំពុងបង្ហាញឆន្ទៈថ្មី ក្នុងការប្រើប្រាស់ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ីស្រាអែល ទាំងជាការគាំទ្រ និងការព្រមាន ដើម្បីមានឥទ្ធិពលលើការប្រឈមមុខដាក់គ្នាដែលមានហានិភ័យខ្ពស់ជាមួយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។

ប៉ុន្តែអ្នកជំនាញលើកឡើងថា ខណៈដែលវិធីសាស្រ្ត បង្កើនការពាក់ព័ន្ធរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងការសម្រេចចិត្តរបស់អ៊ីស្រាអែល ដែលមានរយៈពេលតែប៉ុន្មានសប្តាហ៍ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ វាមិនច្បាស់ទេថា តើគោលដៅរបស់លោក Biden នឹងត្រូវសម្រេចបានដែរ ឬយ៉ាងណា ដោយក្នុងនោះមានរួមទាំងការទប់ស្កាត់ជម្លោះដ៏ទូលំទូលាយ ក្នុងតំបន់ និងការធ្វើឲ្យអ៊ីស្រាអែលព្រមដោះស្រាយស្ថានការណ៍មនុស្សធម៌ ដែលមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅក្នុងតំបន់ហ្កាហ្សា។

រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានប្រកាសថា ខ្លួននឹងបញ្ជូនទាហានប្រហែល ១០០នាក់ ទៅអ៊ីស្រាអែល រួមជាមួយនឹងប្រព័ន្ធប្រឆាំងមីស៊ីលកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ជាការដាក់ពង្រាយដ៏កម្រមួយដែលបានកើតមានឡើង នៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ថ្លឹងថ្លែងពីការឆ្លើយតបសងសឹកលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា។

ហើយនៅថ្ងៃអាទិត្យនោះដែរ រដ្ឋបាលលោក Biden ក៏បានផ្ញើលិខិតមួយច្បាប់ផងដែរទៅអ៊ីស្រាអែលថា ខ្លួនត្រូវតែចាត់វិធានការ ក្នុងខែក្រោយ ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការរឹតបន្តឹងដែលអាចកើតមាន ជុំវិញជំនួយយោធារបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm