កងកម្លាំងសន្តិសុខ បានប្រាប់សារព័ត៌មាន TASS ថា ទាហានអ៊ុយក្រែន កំពុងព្យាយាមចាកចេញពីទីក្រុង Selidovo ក្នុងសាធារណរដ្ឋប្រជាមានិតដូណិតស្ក៍ (DPR) ជាក្រុមតូចៗ។
ប្រភពបាននិយាយថា៖«អ្នកកត់ត្រាទិន្នន័យ បានបង្ហាញថា សត្រូវកំពុងព្យាយាមដកខ្លួនចេញពី ទីក្រុង Selidovo ជាក្រុមតូចៗ។ យើងមិនអាចនិយាយបានថា នេះគឺជាបាតុភូតដ៏ធំមួយ ប៉ុន្តែវាមិនធម្មតាទេ ហើយវាកើតឡើងជារៀងរាល់ថ្ងៃ»។
លោកបានបន្ថែមថា ស្ថានភាពប្រតិបត្តិការសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជុំវិញទីក្រុងនេះ កំពុងមានសភាពយ៉ាប់យ៉ឺន។ ប្រភពបានបន្ថែមថា៖«តាមពិតទៅ បន្តិចទៀតនេះ យោធាអ៊ុយក្រែន នឹងត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តដ៏លំបាកម្តងទៀតគឺ ត្រូវលះបង់កម្លាំងពលកម្មភាគច្រើនរបស់ខ្លួន ទាំងនៅក្នុងទីក្រុង Selidovo ដូចនៅទីក្រុង Ugledar ឬក៏ត្រូវដកស្រុង។
កាលពីថ្ងៃទី ១១ ខែតុលា កងកម្លាំងសន្តិសុខ បានប្រាប់សារព័ត៌មាន TASS ថា ក្រុមអ៊ុយក្រែននៅទីក្រុង Selidovo បានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការឡោមព័ទ្ធទាំងស្រុង។