ក្រសួងធម្មការ និងសាសនា ប្រារព្ធកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣០២ ស្មើនឹង១០៣០ចំណងជើងព្រះធម៌

2024/10/17 11:25:13 pm        501

ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រារព្ធកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំឡើងជាលើកទី៣០២ ស្មើនឹង១០៣០ចំណងជើងព្រះធម៌។

ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានថ្លែងថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការយ៉ាងរលូន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលបានឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនារៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានកូនខ្មែរ ប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឲ្យស្គាល់នៅបុណ្យ បាប ល្អ អាក្រក់ ហើយជៀសឲ្យផុតនៅគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនៗយកចិត្តទុកដាក់ខិតខំប្រឹងរៀនសូត្រ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំ ដល់សង្គមរួមមាន៖ ការយល់ដឹងនូវព្រះធម៌ ដើម្បីប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម, បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស, ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម, បង្ការគ្រោះថ្នាក់ចរាចរ, ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព, អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ការចិញ្ចឹមកូនបែបវិជ្ជមាន និងចូលរួមផ្សព្វផ្សាយពីហានិភ័យ ដែលកើតពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាសចិនសែ ធ្វើយ៉ាងណាឲ្យពួកគាត់កាត់បន្ថយ និងគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសតាមរយៈពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៏ខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិ និងសង្គម ។

សូមបញ្ជាក់ថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣០២នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះបវរសត្ថា ហួរ សារិទ្ធ ប្រធានសម្របសម្រួលនិគមវចនៈ សរុបខ្លឹមសារ , ព្រះមេធានុរ័ក្ខ វជិរប្បញ្ញោបណ្ឌិត គូ សុភាព សម្តែងអំពី ទានកាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យ គួរតែឲ្យ, ព្រះវិរិយមង្គល ទូច ពិសិទ្ធ សម្តែងអំពី ព្រោះសេចកី្តកំណាញ់ និងសេចកី្តប្រមាទ បានជានរជនឲ្យទានមិនកើតយ៉ាងនេះ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        3
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm