តារាភាពយន្តថៃ ក្នុងចំណោមមនុស្ស ១៨នាក់ ត្រូវបានចាប់ខ្លួនក្នុងបទល្មើសគម្រោងពីរ៉ាមីត

2024/10/17 11:55:02 pm        135


ក្រុមមន្ត្រី នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា នគរបាលថៃបានចាប់ខ្លួនមនុស្ស១៨នាក់ ក្នុងនោះរួមមានទាំងតារាភាពយន្តដ៏ល្បីឈ្មោះ ៣រូបផងដែរ ហើយរឹបអូសបានរថយន្តស្ព័រទំនើបៗជាច្រើនគ្រឿង និងប្រាក់រាប់លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងពីរ៉ាមីតលក់ផលិតផលសុខភាព និងអាហារបំប៉ន។

ការចាប់ខ្លួននេះ បានកើតមានឡើង បន្ទាប់ពីមនុស្សជាង ១.០០០នាក់ បានដាក់ពាក្យប្តឹង The iCon Group ជាក្រុមហ៊ុនដែលអ្នកទាំងនោះបាននិយាយថា បានបញ្ចុះបញ្ចូលពួកគេឲ្យទិញផលិតផល និងដាក់ប្រាក់វិនិយោគ។ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Warathaphon Waratyaworrakul ហៅ «Boss Paul» ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធ (ទី ១៦ ខែតុលា) រួមជាមួយនឹងពិធីករទូរទស្សន៍ដ៏ល្បីល្បាញម្នាក់ និងតារាសម្តែងស្រីដ៏មានកេរ្តិ៍ឈ្មោះម្នាក់ទៀត ដែលត្រូវបានចោទប្រកាន់ថា បានជួយនិយាយទាក់ទាញជនរងគ្រោះឲ្យចូលរួមក្នុងគម្រោងនេះ។

ជាមួយគ្នានេះ អាជ្ញាធរបានប្រាប់ទៀតថា ពួកគេបានបង្កកទឹកប្រាក់ចំនួន ១២៥លានបាត (៣,៨លានដុល្លារ) ដែលដាក់នៅក្នុងគណនីធនាគាររបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុនចំនួន ៤រូប និងបានរឹបអូសរថយន្តទំនើបៗជាច្រើនគ្រឿង ក្នុងនោះរួមទាំងរថយន្តម៉ាក Porsche និង Ford Mustang ផងដែរ។ ស្នងការនគរបាលថៃ លោក Kitrat Phanphet បានប្រាប់អ្នកយកព័ត៌មាន នគរបាលកំពុងស្រាវជា្រវគណនីធនាគារ និងការផ្ទេរសាច់ប្រាក់ដែលភ្ជាប់ទៅនឹងជនសង្ស័យ ដើម្បីរកមើលថា តើមានមនុស្សជាប់ពាក់ព័ន្ធបន្ថែមទៀត ឬអត់។

ក្រុមហ៊ុនត្រូវបានចោទប្រកាន់ថា បានបោកបញ្ឆោតជនរងគ្រោះ ដោយការផ្តល់វគ្គបណ្តុះបណ្តាលលក់អនឡាញតម្លៃថោក។ នៅពេលចុះឈ្មោះ ក្រុមហ៊ុនបានបង្ខិតបង្ខំពួកគេឲ្យធ្វើការទិញទំនិញបន្ថែម និងការដាក់ប្រាក់វិនិយោគ ចាប់ពី ២.៥០០បាត ដល់ ២៥០.០០០បាត ដែលត្រូវបានប្រើ ដើម្បីផ្សព្វផ្សាយទាក់ទាញអ្នកចំណូលថ្មី។

មិនមែនជារឿងប្លែកនោះទេ សម្រាប់ប្រទេសថៃ ចំពោះការមានករណីឆបោកសាធារណៈ។ គ្រោងការណ៍ «Forex-3D» ក្នុងឆ្នាំ២០២៣ បានបោកបញ្ឆោតមនុស្សរាប់ពាន់នាក់ឲ្យវិនិយោគលើវេទិកាជួញដូររូបិយប័ណ្ណបរទេសក្លែងក្លាយ។ ហើយសៀវភៅកំណត់ត្រាហ្គីណេស បានឲ្យដឹងថា ការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលវែងបំផុតរបស់ពិភពលោក តែមិនមែន ១ជីវិត ត្រូវបានអនុវត្តលើជនបោកប្រាស់នៃគម្រោងពីរ៉ាមីតរបស់ថៃ គឺលោកស្រី Chamoy Thipyaso ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៤១,០៧៨ឆ្នាំ ក្នុងឆ្នាំ១៩៨៩៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm