លោក Jacek Siewiera ដែលជារដ្ឋលេខាធិការ និងជាប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ ជឿជាក់ថា ប្រទេសរបស់លោក គួរតែចាប់ផ្តើមផលិតគ្រាប់បែកចង្កោម សម្រាប់ឃ្លាំងអាវុធរបស់ខ្លួន។
លោកបាននិយាយនៅក្នុងគេហទំព័រនៃសារព័ត៌មាន Rzeczpospolita ថា៖«ប៉ូឡូញធ្លាប់ផលិតគ្រាប់បែកចង្កោម។ យើងមានកន្លែងផលិតដែលមានសមត្ថភាពផលិត។ យើងមិនបានចូលរួមអនុសញ្ញាអន្តរជាតិ [ហាមឃាត់ការផលិត និងការប្រើប្រាស់គ្រាប់បែកចង្កោម]ទេ។
តាមគំនិតរបស់លោក តំបន់រងគ្រោះដោយសារគ្រាប់ផ្លោងបែបនេះ ធ្វើឲ្យពួកគេក្លាយជាមធ្យោបាយទប់ស្កាត់ដ៏មានប្រសិទ្ធភាព។
គ្រាប់បែកចង្កោម អាចមានប្រភេទប្រឆាំងរថក្រោះ ប្រឆាំងមនុស្ស និងបំផ្ទុះ បញ្ចេញគ្រាប់បែកតូចៗមួយចំនួន នៅពេលពួកវា ផ្ទុះ។ ពួកវាត្រូវបានកងទ័ពប្រើនៅទូទាំងពិភពលោក រួមទាំងក្នុងទម្រង់ជាគ្រាប់បែក គ្រាប់កាំភ្លើងធំ និងក្បាលគ្រាប់មីស៊ីល។
អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ត្រូវបានចុះហត្ថលេខានៅទីក្រុងអូស្លូ ប្រទេសន័រវែស ក្នុងខែធ្នូ ឆ្នាំ ២០០៨ ហើយចូលជាធរមាន នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១០ រយៈពេល ៦ខែ បន្ទាប់ពីវាត្រូវបាន ផ្តល់សច្ចាប័នជាផ្លូវការ ដោយប្រទេសចំនួន ៣០។ រហូតមកដល់ពេលនេះ មានប្រទេសសរុបចំនួន ១២៤ បានចូលរួមអនុសញ្ញានេះ។

