អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រាប់សារព័ត៌មាន Reuters នាវាចម្បាំងអាល្លឺម៉ង់ ដែលកំពុងប្រតិបត្តិការជាផ្នែកមួយនៃបេសកកម្ម UNIFIL របស់អង្គការសហប្រជាជាតិ បានបាញ់ទម្លាក់យានដ្រូន នៅម្ដុំឆ្នេររបស់ប្រទេសលីបង់ នាថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) នេះ។
អមដោយការប្រាប់ពីការគ្មានការបង្កខូចខាតដល់នាវាអាល្លឺម៉ង់ ឬនាវិករបស់នាវានោះ អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «នាវាចម្បាំងបានបាញ់ទម្លាក់យានដ្រូនមិនស្គាល់អត្តសញ្ញាណមួយគ្រឿងឲ្យធ្លាក់ចូលទឹក ដែលការធ្លាក់នោះស្ថិតនៅក្នុងការគ្រប់គ្រងបាន»។
ហើយលោកបានបន្ថែមទៀតថា នាវាចម្បាំង Ludwigshafen am Rhein កំពុងបន្តភារកិច្ចរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន dpa បានរាយការណ៍ដំបូងគេ អំពីហេតុការណ៍នេះ៕


