នៅថ្ងៃព្រហស្បតិ៍នេះ តុលាការព្រហ្មទណ្ឌអន្តរជាតិរបស់បង់ក្លាដែស បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីនិរទេសខ្លួនលោកស្រី Sheikh Hasina ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថា លោកស្រីបានជាប់ពាក់ព័ន្ធនឹងការសម្លាប់ទ្រង់ទ្រាយធំ អំឡុងបាតុកម្មហិង្សាដែលបានផ្ទុះឡើងកាលពីដើមឆ្នាំនេះ ។
បាតុកម្មដែលបានចាប់ផ្តើមពេលចលនាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងហត្ថពលកម្ម(កូតា)ការងាររដ្ឋ បានកើនឡើងប្រែក្លាយជាភាពរំជើបរំជួលស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីឯករាជ្យរបស់ប្រទេសមួយនេះកាលពីឆ្នាំ ១៩៧១ ធ្វើឲ្យមនុស្សជាង ១៧០នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ។
ចុងក្រោយអំពើហិង្សានេះ បានបង្ខំឲ្យលោកស្រី Hasina រត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី ៥ ខែសីហា ហើយរដ្ឋាភិបាលស្តីទីបង់ក្លាដែស ត្រូវបានដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាពលោក Muhammad Yunus ។
សំណុំរឿងបណ្តឹងតុលាការមានចៅក្រម Golam Mortuza Majumdar ជាប្រធាន ឃើញក្រុមរដ្ឋអាជ្ញា ស្នើសុំដីការចាប់ខ្លួនមនុស្ស ៥០នាក់ រួមទាំងលោកស្រី Hasina ផងដែរ ។ មកទល់នឹងពេលនេះ មានបណ្តឹងជាង ៦០ បានប្តឹងលោកស្រី Hasina និងមេដឹកនាំផ្សេងទៀតរបស់គណបក្សសម្ព័ន្ធ Awami របស់លោកស្រី ៕


