ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu រាយការណ៍ថា រថយន្តក្រុងដឹកភ្ញៀវទេសចរជប៉ុន បានបើកធ្លាក់ផ្លូវចូលប្រឡាយ ក្រោយអ្នកបើកបរបាត់បង់ម្ចាស់ការលើខ្លួនឯង នៅប្រទេសទួរគីនាថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្ស ២២នាក់ រងរបួស ។
ទីភ្នាក់ងារ Anadolu រាយការណ៍ថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅតាមផ្លូវហាយវ៉េ ស្ថិតក្នុងខេត្ត Afyonkarahisar ដែលមានចម្ងាយប្រហែល ២៥០គ.ម ភាគនិរតីទីក្រុងអង់ការ៉ា ។ រថយន្តក្រុងមួយគ្រឿងនេះ កំពុងធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុង Cappadocia ។
ទីភ្នាក់ងារព័ត៌មានមួយនេះ រាយការណ៍ទៀតថា អ្នកដំណើររងរបួស រួមទាំងអ្នកដំណើរម្នាក់ ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យនៅខេត្ត Afyonkarahisar ។
ដោយឡែក មូលហេតុដែលបណ្តាលឲ្យកើតមានឧបទ្ទេវហេតុនេះ ពុំត្រូវបានដឹងភ្លាមៗនោះទ ៕


