អាមេរិក​និយាយ​ថា ​កិច្ចចរចា​តា​លី​បង់​នៅ​ទីក្រុង​ដូ​ហា​គឺ​មាន​ភាព​ស្មោះត្រង់​ និង​ប្រកបដោយ​វិជ្ជាជីវៈ​

2021/10/11 10:05:53 pm        410

​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​រវាង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក និង​តា​លី​បង់ ចាប់​តាំង​ពី​ក្រុម​ប្រកាន់​តឹង​នេះ​បាន​ដណ្តើម​កាន់កាប់​អំណាច​ឡើងវិញ ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានគឺ​មាន​ភាព​ស្មោះត្រង់ និង​ប្រកបដោយ​វិជ្ជាជីវៈ ហើយ​ភាគី​អាមេរិក​បាន​បញ្ជាក់​ជាថ្មី​ថា ក្រុម​តា​លី​បង់​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​លើ​សកម្មភាព​របស់​ពួកគេ មិនមែន​ត្រឹមតែ​ពាក្យសំដី​របស់​ពួកគេ​ទេ​។

​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​ថា ​គណៈប្រតិភូ​អាមេរិកនៅ​ក្នុង​កិច្ចពិភាក្សា​ចុង​សប្តាហ៍​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា បាន​ផ្តោត​លើ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ និង​ភេរវកម្ម​ និង​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ពលរ​ដ្ឋ​អាមេរិក ជនបរទេស និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដទៃ​ទៀតព្រមទាំង​សិទ្ធិមនុស្ស ​រួម​ទាំង​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​ស្ត្រី​ និងក្មេង​ស្រីនៅ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ជំនួយ​មនុស្សធម៌​របស់​អាមេរិក​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ​។​

​សេចក្ដីថ្លែងការណ៍​ដដែល​នោះ​បាន​និយាយ​ថា ​ការពិភាក្សា​នេះ​មាន​ភាព​ស្មោះត្រង់​ និង​ប្រកបដោយ​វិជ្ជាជីវៈ​ជាមួយ​គណៈប្រតិភូ​អាមេរិក ​ដោយ​បញ្ជាក់​ជាថ្មី​ថា​ តា​លី​បង់​នឹង​ត្រូវបាន​វិនិច្ឆ័យ​លើ​សកម្មភាព​របស់ខ្លួន ​មិន​ត្រឹមតែ​ពាក្យ​សម្តី​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។ ​កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រីការបរទេស​ស្ដីទី​របស់​​អា​ហ្វ​ហ្គា​នី​ស្ថានបាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ​តំណាង​តា​លី​បង់​បាន​ស្នើសុំ​សហរដ្ឋអាមេរិក​ក្នុង​កិច្ចពិភាក្សា​ ឲ្យ​ដក​បម្រាម​លើ​ប្រាក់​បម្រុង​របស់​ធនាគារ​កណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm