ពលរដ្ឋអ៊ីស្រាអែល បារម្ភពីជីវិតចំណាប់ថ្នូរ បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស ត្រូវបានសម្លាប់

2024/10/18 03:58:49 pm        166

ក្រុមគ្រួសាររបស់ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនទៅតំបន់ហ្កាហ្សា ដោយក្រុមអ៊ីស្លាមហាម៉ាស បារម្ភពីសុវត្ថិភាព និងជីវិតរបស់មនុស្សជាទីស្រលាញ់របស់ពួកគេថាអាចស្ថិតក្នុងគ្រោះថ្នាក់កាន់តែខ្លាំង បន្ទាប់ពីទាហានអ៊ីស្រាអែល បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធមួយនេះ គឺលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar)។

អ្នកស្រុកម្នាក់ ដែលកូនប្រុសរបស់ខ្លួនត្រូវបានចាប់អំឡុងថ្ងៃវាយប្រហារ ៧តុលា របស់ក្រុមហាម៉ាស បាននិយាយថា៖ «យើងបានជម្រះបញ្ជីជាមួយមេឃាតករ Sinwar រួចហើយ ប៉ុន្តែឥឡូវនេះជីវិតរបស់អ្នកដែលត្រូវបានចាប់ខ្លួនគឺកាន់តែមានគ្រោះថ្នាក់»។

អ្នកស្រុកជាច្រើនទៀត បាននិយាយបន្ទាប់ពីព័ត៌មាននៃការស្លាប់របស់លោក Sinwar បានផុសឡើងកាលពីថ្ងៃព្រហស្បតិ៍ថា “ទោះជាសម្លាប់មេដឹកនាំហាម៉ាសបាន ក៏មិនមានជ័យជម្នះទាំងស្រុងដែរ ប្រសិនបើមិនជួយសង្គ្រោះជីវិតចំណាប់ខ្មាំង ហើយនាំពួកគេទាំងអស់មកវិញទេនោះ”។

រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងនៅហ្កាហ្សាចំនួន ១១៧នាក់ ត្រូវបានបញ្ជូនទៅវិញទាំងរស់ រួមទាំងមនុស្ស ៤នាក់ ដែលត្រូវបានរំដោះនៅពេលចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា ដោយមាន ១០៥នាក់ ដែលភាគច្រើនជាស្ត្រី, កុមារ និងជនបរទេស បានត្រឡប់មកវិញកាលពីខែវិច្ឆិកា ឆ្នាំមុន ក្នុងអំឡុងពេលបទឈប់បាញ់ជាមួយក្រុមហាម៉ាស និង ៨នាក់ត្រូវបានជួយសង្គ្រោះដោយយោធា។

ចំណាប់ខ្មាំង ៣៧នាក់ ត្រូវបាននាំយកមកវិញតែសាកសពប៉ុណ្ណោះ។ នោះធ្វើឱ្យចំណាប់ថ្នូរចំនួន ១០១នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល ជឿថាយ៉ាងហោចណាស់ពាក់កណ្ដាលនៃអ្នកទាំងនោះនៅមានជីវិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm