កម្ពុជាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការ​កែទម្រង់​ជាកញ្ចប់​របស់​រាជរដ្ឋាភិបាល

2024/10/18 05:40:18 pm        126

កម្ពុជាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់​មុតស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ ក្នុងវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយបាន​ផ្ដោត​ជា​ចម្បងលើវិធីសាស្ត្រក្នុងការរៀបចំវឌ្ឍនភាព នៃការអនុវត្តវិធានការយន្តការស្ថាប័ន បញ្ហា​ប្រឈម និងទិសដៅការងារបន្ត។

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ "របាយការណ៍វឌ្ឍនភាព នៃការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំ​ឆមាស ទី១ ឆ្នាំ២០២៤ នៅថ្ងៃទី ១៧ ខែ តុលា ម្សិលមិញ, ពិធីផ្សព្វផ្សាយខាងលើនេះ ត្រូវ​បាន​រៀបចំ​ឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នូវរបាយ​ការណ៍​ខាង​លើព្រោះរបាយការណ៍នេះគឺជាឯកសារមូលដ្ឋាន សម្រាប់ជូនរាជរដ្ឋាភិបាល ពិនិត្យ ពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រម​ទាំង​ដាក់​ចេញ​វិធាន​ការ​បន្ថែម ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈមដែលបានលើកឡើង ហើយក៏នឹងផ្តល់​ព័ត៌មាន​ជូន​វិស័យឯកជនពីវឌ្ឍនភាព គណនេយ្យភាព របស់ក្រសួង-ស្ថាប័ន ក្នុងការ​អនុវត្ត​វិធាន​ការ​ក្រោម​ដែន​សមត្ថកិច្ចរបស់ខ្លួនផងដែរ។

តំណាងផ្នែកឯកជន, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​ចំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សម្រេច​បាន​កន្លង​មក ហើយការណ៍នេះបានសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា រវាងរដ្ឋាភិបាល និងវិស័យ​ឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និង​កំណែ​ទម្រង់​សំខាន់​ៗ ដែលពុំមែនគ្រាន់តែជាគោលដៅអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់​ដែល​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ជាក់​ស្តែង​សម្រាប់ធុរកិច្ច និងការវិនិយោគ ទូទាំងប្រទេស។

គូរបញ្ជាក់ផងដែរថា វេទិកា G-PSF លើកទី១៩ ត្រូវបានរៀបចំឡើងដោយជោគជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំវេទិកានេះជាលើកទី១ ។ ជាលទ្ធផល តាមរយៈវេទិកា G-PSF លើកទី១៩ រាជរដ្ឋភិបាល​បាន ដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន១១ ដើម្បីជំរុញ​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៃការតាមដានវឌ្ឍន- ភាពនៃការអនុវត្តវិធានការទាំងនេះ។ ជារួមវិធានការជាងពាក់កណ្តាល បានសម្រេចពេញលេញត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០២៤ ដែល​តួលេខនេះបង្ហាញថា ការអនុវត្តវិធានការមានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សម្គាល់។

លទ្ធផលដែលប្រសូត្រចេញពីពិធីផ្សព្វផ្សាយនេះ បានឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និង​ជា​ក្បាល​ម៉ាស៊ីននៃ​កំណើនសេដ្ឋកិច្ចជាតិ ដោយបានទទួលយកនូវសំណូមពរ និងបញ្ហាប្រឈម​របស់​វិស័យ​ឯកជន មកពិនិត្យដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ ឱ្យកាន់​តែមានជវភាព អំណោយផល ទាក់ទាញ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ សំដៅ​ជំរុញ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm