ព្រះសីហនុ៖ យោងតាមដីការបស់សាលាដំបូងខេត្តព្រះសីហនុ ជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ បទសមាគម នៃជនទុច្ចរឹត បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសារធារណៈក្លែង បទផ្តល់សេចក្តីប្រកាសក្លែងដោយភូតកុហក និងកាប់រានឈូសឆាយហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋ។ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ៥នាក់ និងបានបញ្ជូនខ្លួនទៅដាក់ពន្ធនាគារ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
បុរស ៥នាក់នោះ មានអតីតអភិបាលរងស្រុកព្រៃនប់ម្នាក់៖ ១.ឈ្មោះ ណុប ភាន ភេទប្រុសអាយុ ៦៧ឆ្នាំ ជនជាតិខ្មែ នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)។
២.ឈ្មោះ រស់ ប៊ីថុល ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដី។
៣.ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដី។
៤.ឈ្មោះ ឡាក់ គាន ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែ នៅទីរួមខេត្តកំពត (អតីតមេឃុំបិតត្រាង) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៥.ឈ្មោះ វ៉េ វ៉េត ភេទប្រុសអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ នៅខេត្តសៀមរាម មុខរបររកស៊ីដី។





