និយ័តករគណនេយ្យ ដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាចំនួនពីរ សម្រាប់វិស័យ​សាធារណៈ និងឯកជន

2024/10/18 06:59:53 pm        142

និយ័តករគណនេយ្យ និងសវនកម្ម ដាក់ឱ្យអនុវត្តនូវប្រព័ន្ធសទ្ទានុក្រមគណនេយ្យ និងសវនកម្ម តាម​ទូរស័ព្ទវៃឆ្លាត និងថ្នាលរៀប ចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និង​មធ្យម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលនឹងផ្តល់ប្រយោជន៍ ជាច្រើន​សម្រាប់​វិស័យ​សាធារណៈ និងឯកជន។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើង​ក្នុង​ពិធី​បើក​វទិកា​ជាតិ​គណនេយ្យ ក្រោមប្រធានបទ "តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​សម្រាប់​ចក្ខុ​វិស័យឆ្នាំ២០៣០”នៅថ្ងៃទី ១៧ ខែ តុលា ម្សិលមិញនេះថា ការងារធ្វើទំនើកម្ម ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល និយ័តករគណនេយ្យ និងសវនកម្ម បាននិងកំពុង​ក្លាយ​ជា​ការ​ងារ​អាទិភាព​មួយ ក្នុងចំណោមការងារអាទិភាពផ្សេងទៀត។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ និយ័តករ​គណនេយ្យ និងសវនកម្ម បានរៀបចំនិងដាក់ ឱ្យអនុវត្តសេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល​រួម​មាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ហិរញ្ញវត្ថុ តាមអនឡាញ (E-Filing) សម្រាប់​សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ប្រព័ន្ធគ្រប់គ្រង​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈគណនេយ្យ និងសវន- កម្មតាមអនឡាញ (E-License), និងប្រព័ន្ធ​គ្រប់​គ្រង​ឯកសារ​ចញ-ចូល និងការដាក់ឱ្យដំណើរការប្រព័ន្ធចំនួនពីរខាងលើ នៅក្នុង ពេលនេះជាដើម។

ឯកឧត្តម បន្តថា ចំពោះថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ត្រូវបាន​កំណត់​ច្បាស់​នៅ​ក្នុង​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ក្រោម​គម្រោងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ។ គម្រោងថ្នាល រៀបចំរបាយ​ការណ៍​ហិរញ្ញវត្ថុ​ឌីជីថល ត្រូវបានចែកចេញជា៣ដំណាក់កាល ២០២៤ដល់២០៣០។ ការអភិវឌ្ឍ​ដំណាក់​កាល​ទី១ បានផ្ដោតសំខាន់ទៅលើការរៀបចំថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់​សហ​គ្រាស និងអង្គភាពមិនរងសវនកម្ម ។ ដំណាក់ កាលទី២ និងពង្រីក​បន្ថែម​មុខ​ងារ​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន ឱ្យមានវិសាលភាពបន្ថែមសម្រាប់របាយការណ៍អង្គភាព រងសវនកម្ម ឯករាជ្យ។ ក្នុង​ដំណាក់​កាលទី៣ នឹងពង្រីកវិសាលភាពដល់ការរៀបចំរបាយការណ៍ជាទម្រង់ XBRL (Extended Business Reporting Language)។

ឯកឧត្តម ប៊ូ ថារិន បញ្ជាក់ថា ការដាក់ឱ្យអនុវត្ត “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល នឹង​នាំ​មកនូវផលប្រយោជន៍ ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងទាំងវិស័យឯកជន ក្នុង​នោះ​ស​ម្រាប់វិស័យឯកជន នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ជួយសម្រួលដល់ដំណើរការរៀបចំ និង​កាត់បន្ថយចំណាយក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់របស់របាយការណ៍ ដោយ ផ្អែក​តាម​ទម្រង់រួមបែបឌីជីថល និងទិន្ន័យដែលមានលក្ខណៈស្តង់ដា។ ការជួយកាត់​បន្ថយ​កំហុស​ឆ្គង ​និងបង្កើនកម្រិតអនុលោមភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមរយៈ​គោលការណ៍​ផ្ទៀង​ផ្ទាត់​អនុលោមភាពដោយស្វ័យប្រវត្តិ ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុបែបឌីជីថល ។ បង្កើន​គុណភាព នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអនុលោមតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ដោយ​ផ្អែកតាមវដ្តករសាស្ត្រគណនេយ្យរបស់ស្តង់ដារបាយការណ៍អន្តរជាតិ (IFRS Accounting Taxonomy) ។ បង្កើនគុណភាពនៃការ សម្រេចចិត្តហិរញ្ញវត្ថុ និងការវិនិយោគ ដោយផ្អែក​តាម​ការ​វិភាគ​អនុបាតហិរញ្ញវត្ថុគោល (Financial Benchmarking) ក្នុងកម្រិតការ វិភាគថ្នាក់វិស័យ និ​ង​ប្រទេស និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលរបាយការណ៍ហិរញ្ញវត្ថុ ដែល​បាន​ដាក់មកនិយត័ករ អាចចែករំលែកទៅឱ្យស្ថាប័នហិរញ្ញវត្ថុក្នុងទម្រង់ឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm