យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ពិភពលោក បានជួបប្រទះការកើនឡើងភាពក្រីក្រខ្លាំងលើកដំបូង ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ ហើយវិសមភាព បានកើនឡើង និងនៅតែមានកម្រិតខ្ពស់ ខណៈភាពរង្គោះរង្គើរជាបន្តបន្ទាប់ចាប់ផ្តើមពីជំងឺរាតត្បាត COVID-19 ដែលបាននាំឱ្យមានការផ្លាស់ប្តូរវិធានការសំខាន់ៗនៃវឌ្ឍនភាពសង្គម។

ខណៈដែលការស្ទុះងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ច កំពុងដំណើរការ ភាពក្រីក្រខ្លាំងនៅតែមានកម្រិតខ្ពស់នៅក្នុងបណ្តាប្រទេសស្ថិតក្នុងស្ថានភាពពិសេស ដែលបង្ហាញពីភាពងាយរងគ្រោះផ្នែករចនាសម្ព័ន្ធដ៏ជ្រៅ។

របាយការណ៍សង្គមពិភពលោកឆ្នាំ២០២៤ មានចំណងជើងថា «ការអភិវឌ្ឍន៍សង្គម ក្នុងពេលកំពុងជួបប្រទះវិបត្តិ» បានឱ្យដឹងថា នៅឆ្នាំ២០២២ ភាពក្រីក្រខ្លាំងបានត្រឡប់ទៅរកកម្រិតមុនជំងឺរាតត្បាត នៅក្នុងប្រទេសភាគច្រើន។
របាយការណ៍បាននិយាយថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅតែមានកម្រិតខ្ពស់ជាប់ជានិច្ច ដោយអត្រាគ្មានការងារកើនឡើងពី២០ភាគរយក្នុងឆ្នាំ២០១៨ ដល់២១ ភាគរយនៅឆ្នាំ២០២៣។
នៅឆ្នាំ២០២២ ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកដែលក្រីក្របំផុត មានទ្រព្យសម្បត្តិត្រឹមតែ២ភាគរយប៉ុណ្ណោះ ខណៈប្រទេសអ្នកមានបំផុត១០ភាគរយ មានរហូតដល់៧៦ភាគរយ។
យោងតាមរបាយការណ៍បានឲ្យដឹងថា វិបត្តិ អាចបណ្តាលឱ្យបាត់បង់ទិន្នផលសេដ្ឋកិច្ចសរុបជាង៥០សែនកោដិ៍ដុល្លារនៅចន្លោះឆ្នាំ២០២០និងឆ្នាំ២០៣០ ដែលបង្ហាញពីការបាត់បង់ឱកាសសម្រាប់ការវិនិយោគក្នុងការអភិវឌ្ឍន៍សង្គម។