ការជម្រះក្តីបទរដ្ឋប្រហារ បានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ក្នុងប្រទេសបូលីវី លើអតីតប្រធានាធិបតី លោកស្រី Janine Anez និងជនជាប់ចោទ៧នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាបានរៀបចំរដ្ឋប្រហារកាលពីឆ្នាំ២០១៩ ប្រឆាំងប្រធានាធិបតី លោក Evo Morales កាលពីពេលនោះ។

ស្ត្រីអាយុ៥៧ឆ្នាំរូបនេះ បានចាកចេញពីពន្ធនាគារ ជាកន្លែងដែលលោកស្រីជាប់ពន្ធនាគារ រយៈពេល១០ ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២មក នៅពេលដែលតុលាការប្រទេសបូលីវី បានកាត់ទោសលោកស្រី សម្រាប់ការកាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ២០១៩ មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។

មន្ត្រីចំនួន៧រូបផ្សេងទៀត ក៏នឹងប្រឈមមុខទៅនឹងការជម្រះក្តីនេះផងដែរ រួមទាំងអតីតអភិបាលក្រុង Santa Cruz លោក Luis Fernando Camacho។
លោកស្រី Anez បានឡើងកាន់តំណែងដោយមានជំនួយពីកងកម្លាំងយោធា ក្នុងអំឡុងពេលវិបត្តិនយោបាយដែលបានកើតឡើង បន្ទាប់ពីការចោទប្រកាន់ការក្លែងបន្លំក្នុងការបោះឆ្នោតយ៉ាងទូលំទូលាយប្រឆាំងលោក Morales ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។
ការចាកចេញរបស់លោក Morales ធ្វើឡើងបន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំជុំវិញការបោះឆ្នោតដែលមានវិវាទ។