លោកប្រធានាធិបតី Volodymyr Zelensky លើកឡើងថាខ្លួន អាចស្វែងរកការផលិតអាវុធនុយក្លេអ៊ែរដែលខ្លួនមានចំណេះជំនាញស្រាប់ ប្រសិនបើប្រទេសលោកមិនត្រូវបានផ្ដល់សមាជិកភាពសម្រាប់សម្ព័ន្ធណាតូបានទេនោះ។

ប្រធានាធិបតីរូបនេះ បានប្រាប់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប អំឡុងសុន្ទរកថា មួយក្នុងទីក្រុងព្រុចសែល ថា ក្រុងគីវ ចាំបាច់ត្រូវមានកម្លាំងខ្លាំងដើម្បីប្រឆាំងរុស្ស៊ី។
លោក Zelensky និយាយថាអ៊ុយកក្រែន នឹងមានអាវុធនុយក្លេអ៊ែរ ដែលនឹងបម្រើជាការការពារខ្លួន លុះត្រា បើមិនអាចក្លាយជាចំណែកមួយរបស់សម្ព័ន្ធនេះ ។

លោកបានបន្ថែមថា លោក Donald Trump បានយល់ស្របថា នេះគឺជាកិច្ចព្រនព្រៀមយុត្តិធម៌សម្រាប់អ៊ុយក្រែន ក្នុងការស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ នៅពេលមេដឹកនាំទាំង២បានជួបគ្នាកាលពីពេលថ្មីៗនេះនៅអាមេរិក។
អ៊ុយក្រែនធ្លាប់មានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតទីបីរបស់ពិភពលោក ដែលមានការប៉ាន់ស្មានថាមានក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់ នៅពេលសហភាពសូវៀតដួលរលំក្នុងឆ្នាំ ១៩៩១។
ទោះបីជារុស្ស៊ីបានគំរាមបាញ់មីស៊ីលនុយក្លេអ៊ែរនៅអ៊ុយក្រែនក៏ដោយ នេះជាលើកដំបូងដែលលោក Zelensky បានពិភាក្សាអំពីការកសាងសមត្ថភាពស្រដៀងគ្នានេះ។
លោកបាននិយាយថា នោះជាកំហុសសម្រាប់អ៊ុយក្រែនក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទទួលបានការធានាសន្តិសុខពីរុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាការយល់ឃើញត្រូវបានប្រឆាំងដោយប្រជាជនអ៊ុយក្រែនភាគច្រើន៕