អ្នកជំនាញអប់រំអំពាវនាវយុវជនឱ្យរៀនជំនាញច្បាស់លាស់ ដើម្បីចាប់យកឱកាសការងារសមរម្យ

2024/10/18 07:57:56 pm        433

អ្នកជំនាញផ្នែកអប់រំនៅកម្ពុជា បានលើកទឹកចិត្តសិស្សនិស្សិត​ឲ្យជ្រើសរើ​ស​មុខ​វិជ្ជាណាមួយ​ដែល​ខ្លួន​​ពេញចិត្តជាពិសេសជំនាញដែលទីផ្សារការងារមានតម្រូវការខ្ពស់ទៅថ្ងៃអនាគត ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុងត្រូវការអ្នកជំនាញលើគ្រប់វិស័យ ដើម្បីចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីកចម្រើន។

លោកស្រី អ៊ូ ព្រំសុធារី នាយិការង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ក្នុងបទសម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា មូលហេតុដែលជំរុញឲ្យ​សិស្ស​និស្សិត​ពិចារណា​ឲ្យ​បានម៉ត់ចត់ក្នុងការជ្រើសរើសមុខជំនាញមួយដែលច្បាស់លាស់ ដោយសារបារម្ភថា យុវជន​មួយចំនួនដែលរៀនជំនាញផ្នែក (ក) ប៉ុន្តែបែរជាធ្វើការជំនាញផ្នែក (ខ) ឬ (គ) ទៅវិញ ដែល​អាចប៉ះពាល់ដល់អនាគតរបស់ខ្លួន និងសង្គមជាតិផងដែរ។

លោកស្រីបន្ថែមថា ដើម្បីជៀសវាងការចាប់យកជំនាញខុសទិសដៅ សិស្សនិស្សិត​គួរ​តែ​ឆ្លៀត​ពេល​ស្វែង​យល់បន្ថែមអំពីទីផ្សារការងារ តាមរយៈការផ្សព្វផ្សាយ​ព័ត៌មាន​នានា​ក្នុង​ប្រព័ន្ធ​អ៊ិន​ធើណិត ឬតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈជាដើម ដែលតែងតែប្រកាសជាហូរហែរ និងជាច្រើនរាប់​ពាន់​ម៉ឺន​កន្លែង​ជា​រៀង​រាល់​សប្តាហ៍។

កញ្ញា ញ៉ង ម៉ាលីន និងយុវជន អុល បញ្ញា បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ រៀនជំនាញផ្នែកគណនេយ្យ និង​ហិរញ្ញវត្ថុ បាននិយាយថា សព្វថ្ងៃនេះទីផ្សារការងារនៅក្នុងស្រុក ពិតជាមានច្រើនណាស់ ពិសេស​តាមរយៈការផ្សព្វផ្សាយរបស់ NEA អំពីតម្រូវការកម្លាំងពលកម្មរបស់បណ្តាក្រុមហ៊ុន សហគ្រាសនានា ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវការលើគ្រប់វិស័យ។ យុវជនទាំងនេះបានទទួលស្គាល់ទៀតថា ទាក់ទិនការ​ផ្សព្វ​ផ្សាយ​អំពី​ព័ត៌មានទីផ្សារការងារ ក៏មានភាពទូលំទូលាយច្រើនជាងមុនផងដែរ មិន​​ថា​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ិនធើណិតជាដើមដោយឃើញថា ពិតជាផ្តល់ឱកាស​កាន់​តែ​​ច្រើន​ក្នុងការស្វែងយល់ពីតម្រូវការការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុង​គោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្តល់​សេវា​ការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ដូចជាតាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាម​មជ្ឈមណ្ឌល​ការងារ​នៅ​រាជធានី-ខេត្ត និងរថយន្តចល័ត។

សូមជម្រាបទៀតថា នៅថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤» នៅអគារ​ពិព័រណ៍​កោះពេជ្រ ជាមួយឱកាសការងារចំនួនជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និង​សហ​គ្រាស​ចំនួន១៥០៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm