ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ ម៉ាកស៊ីមីលានីវកា (Maksymilianivka) ចម្ងាយតិចជាង ១០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងសំខាន់ គូរ៉ាខូវ (Kurakhove) ក្នុងតំបន់ ដូណិត (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ទីក្រុង Kurakhove ដែលស្ថិតនៅភាគខាងលិចនៃបញ្ជាការតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Donetsk គឺជាចំណុចស្នូលមួយនៃវាយរុលឥតឈប់ឈររបស់រុស្ស៊ី តាមរយៈតំបន់នេះ។ រុស្ស៊ី ក៏បាននិងកំពុងប្រឹងប្រែងដើម្បីវាយឆ្ពោះទៅដល់មជ្ឈមណ្ឌលភស្តុភារ ផុករ៉ូវ (Pokrovsk) ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រទៅភាគខាងជើង។

អគ្គសេនាធិការយោធាអ៊ុយក្រែន ក្នុងរបាយការណ៍ពេលល្ងាចមួយបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយឆ្មក់ការប្រយុទ្ធចំនួន ៣៦លើក ក្នុងចំណោមការប្រយុទ្ធចំនួន ៤៥លើក នៅក្បែរក្រុង Kurakhove ក្នុងរយៈពេល ២៤ ម៉ោង ហើយការប៉ះទង្គិចចំនួន ៩ទីតាំងនៅតែបន្តកើតឡើង ដោយមិនបានលើកឡើងពីការភូមិដែលរុស្ស៊ី អះអាងកាន់កាប់នោះទេ។
ប្លុកយោធាអ៊ុយក្រែនដ៏ពេញនិយម ឌីបស្តេត (DeepState) បានជំទាស់នឹងការអះអាងគ្រប់គ្រងភូមិ Maksymilianivka របស់រុស្ស៊ី ដោយរបាយការណ៍បាននិយាយថា ការប៉ុនប៉ងចំនួន៣៥លើក ក្នុងចំណោម ៤៥លើក របស់រុស្ស៊ី ត្រូវបានវាយបកទៅវិញនៅក្នុងទីក្រុង Pokrovsk៕