UN៖ ហានិភ័យនៃគ្រោះទុរ្ភិក្ស នៅតែបន្តកើតមាន នៅទូទាំងតំបន់ហ្កាហ្សា

2024/10/18 09:49:17 pm        70

កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការស្បៀងអាហារនិងកសិកម្ម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរកឃើញចុងក្រោយនៃរបាយការណ៍ចំណាត់ថ្នាក់ដំណាក់កាលរួមបញ្ចូលគ្នា (IPC) ធ្វើបញ្ជាក់ ច្បាស់ថា ហានិភ័យនៃគ្រោះទុរ្ភិក្ស នៅតែបន្តកើតមាន នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«ដោយសារការកើនឡើងនៃអរិភាពនាពេលថ្មីៗនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ស្ថានភាពដ៏អាក្រក់បំផុត អាចកើតមានឡើងយ៉ាងពិតប្រាកដ»។

នៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ ២០២៤ ទឹកដីនេះទាំងមូល ត្រូវបានចាត់ថ្នាក់ក្នុង គ្រាអាសន្នដំណាក់កាលទី៤។ មនុស្សប្រហែល ១,៨៤លាននាក់ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កំពុងជួបប្រទះអសន្តិសុខស្បៀងក្នុងកម្រិតខ្ពស់ដែលត្រូវបានចាត់ថ្នាក់ក្នុងដំណាក់កាលរួមបញ្ចូលគ្នា (IPC) គឺវិបត្តិដំណាក់កាល ទី៣ ឬខ្ពស់ជាងនេះ រួមទាំងមនុស្សជិត ១៣៣.០០០នាក់ ដែលកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀង ដ៏មហន្តរាយ ក្នុងដំណាក់កាលទី៥។

លោក Dujarric បាននិយាយថា កង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាល គឺខ្ពស់ជាង ១០ដង មុនពេលការកើនឡើងនៃអរិភាព។ របាយការណ៍ បានបញ្ជាក់ថា ប្រជាជនស្ទើរតែទាំងអស់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានផ្លាស់ទីលំនៅជាច្រើនដង ដោយប្រថុយនឹងការរងរបួស ឬស្លាប់ដោយសារការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស ខណៈដែលក្រុមដែលងាយរងគ្រោះជាច្រើន មិនអាចផ្លាស់ប្តូរទីលំនៅ ឬស្វែងរកទីជម្រកដែលមានសុវត្ថិភាព។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm