និស្សិតសិក្សាជំនាញ ចាត់ទុកវេទិកាជាតិគណនេយ្យ ជាការបង្កើនចំណេះដឹង និងការស្វែង​រកឱកាសការងារ

2024/10/18 09:54:45 pm        762

និស្សិតដែលសិក្សាជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវកម្ម បានចាត់ទុកវេទិកាជាតិគណនេយ្យ គឺ​ជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការបង្កើនចំណេះដឹងបន្ថែម ក៏ដូចការ​ស្វែងយ​ល់​នូវ​កាលា​នុវត្តន៍​ថ្មីៗ នៃវិស័យបច្ចេកវិទ្យា និងការស្វែងរកឱកាសការងារជាដើម។

និស្សិតមក​ពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយ BTV នៅក្នុង វេទិកាជាតិគណនេយ្យក្រោមកិច្ចពិភាក្សា (សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​ជំនាញ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០) នៅថ្ងៃទី១៨ ខែតុលានេះថា ខណៈ​កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍរីកចម្រើន ក្នុងនោះសម្រាប់វិស័យការងារ ក៏មាន​តម្រូវ​ការ​ច្រើន មិនថាការងារលើផ្នែកគណនេយ្យ និងសវកម្មឡើយ ពោលគឺមាន​តម្រូវ​ការ​វិស័យ​ការងារ​មាន​គ្រប់​ផ្នែក និងទៅតាមកម្រិតនីមួយៗ។

និស្សិតទាំងអស់នេះ, លើកឡើងបន្ថែមថា ស្របពេលការវិវត្តន៍រីកចម្រើននេះដែរ ពួកគាត់​បាន​កំពុង​យក​ចិត្តទុករៀនសូត្រ ឱ្យក្លាយទៅជាធនធានពូកែ ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង​ស​ង្គម ជាក់ស្តែងវេទិកាជាតិគណនេយ្យនៅពេលនេះ ពិតជាមាន សារៈ​សំខាន់​ណាស់​សម្រាប់​ពួក​គាត់​ក្នុង​វ័យសិក្សា ដើម្បីក្រេបយកនូវចំណេះដឹង និងកាលានុវត្តភាពថ្មីៗបន្ថែម ជាពិសេស​ការ​យល់​ដឹង អំពីកិច្ចដំណើររបស់ក្រុមហ៊ុននីមួយៗ សម្រាប់ជាពុទ្ធិឱ្យកាន់តែមានសក្តានុពល ដើម្បី​ឈាន​ទៅ​ចូល​រួម​ក្នុងវិស័យការងារ។

ទាក់និងការសិក្សាជំនាញនេះដែរ, លោក ប៊ុន សន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើក​ឡើងថា នៅក្នុង អាណត្តិទី៧ នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដោយក្នុងនោះសម្រាប់ ការបណ្តុះប​ណ្តាល​ជំនាញ​ក្នុង​វិស័យ​ឯកជន បានកំពុងអនុវត្តទៅតាមប្រព័ន្ធនៃការអប់រំថ្មី តាមបច្ចេកវិទ្យាឌីជីថលរួមមាន៖ ការសិក្សា តាម​ក្របខណ្ឌជាយុទ្ធសាស្រ្ត សេដ្ឋកិច្ច និងសង្គមឌីជីថល, ការរៀបចំតាមបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ជាដើម, ក៏ប៉ុន្តែក៏មិន មែនសិក្សាតែបច្ចេកវិទ្យាសុទ្ធ ដោយមិន​បាន​គិតគូរ​ជំនាញ​នោះ​ឡើយ​។ ការធ្វើបែបនេះ នឹងជំរុញឱ្យនិស្សិតអាចទទួលបានជំនាញផង និងដើរ​ទាន់​បរិបថ​នៃការ​រីក​ច​​ម្រើនផង។

ជុំវិញជំនាញនេះដែរ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម បាន​ថ្លែង​ថា ជុំវិញការបង្កើតធន ធានមនុស្សឱ្យមានសក្តានុពលបែបណានោះ គឺវាផ្សារភ្ជាប់​ទៅ​និ​ង​តម្រូវការទីផ្សារ ។ លោកស្រីបន្តថា ចំពោះតម្រូវការទីផ្សារនេះ ក៏វា ផ្សារភ្ជាប់ទៅនិ​ង​ក្រប​ខណ្ឌ​អាជ្ញា​បណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ក្នុងនោះចំពោះអាជ្ញាបណ្ណកម្រិត១ ត្រូវមាន​ធនធាន​មនុស្ស, មានគណនេយ្យករជំនាញ ទើបអាចស្នើរសុំអាជ្ញារបណ្ណបាន។ ចំណែក​អាជ្ញា​បណ្ណ​ប្រកបវិជ្ជាជីវៈសវនកម្ម គឺត្រូវមានធនធាន មនុស្សដូចគ្នា ដែលជាសវនករជំនាញ រួមជា​មួ​យ​ប​ទ​ពិសោធន៍ និងលក្ខខណ្ឌតម្រូវផ្សេងទៀតផងដែរ ដែលបញ្ហាទាំងនេះគឺជាក្តីរំពឹង និងការ​ឆ្លើយ​តប​ទៅ​នឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ សុន រ៉ាឌី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm