អ្នកគាំទ្រសោកស្ដាយក្រោយ សួន ចាន់ណារ៉ូ សម្រេចចិត្តចូលនិវត្តន៍​ពីក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជា

2024/10/18 10:37:20 pm        740

អ្នកគាំទ្របានសម្ដែងការសោកស្ដាយ បន្ទាប់ពីកីឡាករ សួន ចាន់ណារ៉ូ បាន​សម្រេច​ចិត្ត​ចូល​និវត្ដន៍​ពី​ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដ្បិតគេមើលឃើញថា ប្រធានក្រុមរូបនេះ នៅ​តែ​មាន​សមត្ថភាព​ខ្ពស់ក្នុងតំណែងអ្នកលើកបាល់បច្ចុប្បន្ន។

ដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្សព្វផ្សាយលើបណ្ដាញសង្គម កាល​ពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ហើយ​សហព័ន្ធ​ក៏​គ្រោង​នឹងរៀបចំ​កម្ម​វិធី​ចូល​និវត្តន៍​ជា​ផ្លូវ​​ការរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ នាដើមសប្ដាហ៍ក្រោយផងដែរ ។

យោង​តាមការជូនដំណឹងរបស់សហព័ន្ធ ទាំងថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករទាំងអស់ សុទ្ធតែ​បាន​គោរព​នូវ​ការសម្រេចចិត្តនេះ ព្រមទាំងបានអរគុណ សួន ចាន់ណារ៉ូ ដែលបានខិត​ខំប្រឹង​ប្រែង​ជួយ​ក្រុម​ជម្រើសជាតិកម្ពុជាជាច្រើនរដូវកាលកន្លងមក រហូតសម្រេចបាន​សមិទ្ធផ​ល​ធំ​ៗ​ជា​ច្រើន​សម្រាប់​ជាតិ​មាតុភូមិទៀតផង ។

ទន្ទឹមនឹងការប្រកាសនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ មានការសោកស្ដាយជាខ្លាំង ដ្បិតគេយល់ថា សួន ចាន់ណារ៉ូ នៅតែមានសមត្ថភាពក្នុងតួនាទីជាអ្នកលើកបាល់ស្ដង់ដារ ។ តែយ៉ាងណាពួកគេ ក៏​បានបង្ហាញការគាំទ្រ ចំពោះការសម្រេចចិត្តរបស់ ចាន់ណារ៉ូ ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ។

គួរដឹងថា  ក្រោយប្រកបអាជីពបាល់ទះជាង ១០ឆ្នាំមកនេះ សួន ចាន់ណារ៉ូ បាន​រួម​ចំណែក​ជួយ​ក្រុម​ជម្រើស​ជាតិកម្ពុជាជាច្រើន ពិសេសរយៈពេល ៣ឆ្នាំចុងក្រោយ ដែលរូបគេបាន​ជួយ​ក្រុម​បង្កើត​កំណត់​ប្រវត្តិសាស្ដ្រជាបន្ដបន្ទាប់ ដូចការដណ្ដើមបានមេដាយសំរឹទ្ធលើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ បន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រមទាំងពានរង្វាន់ថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនទៀត ខណៈ​ចុង​ក្រោយ គឺគេបានរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានកៅអីកម្រិត១ នៃ​ពាន​រង្វាន់ SEA V-League 2025 ទៀតផង ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm