រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អេម៉ែន សាហ្វាឌី (Ayman Safadi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ឈប់ការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សា និងប្រទេសលីបង់ និងការបង្កើនភាពតានតឹងរបស់អ៊ីស្រាអែល នៅតំបន់វេសបែង (West Bank) គឺជាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់ភាពតានតឹង និងការពារតំបន់នេះមិនឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមកាន់តែធំឡើង។

លោករដ្ឋមន្ត្រី បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំនៅទីក្រុងអាម៉ាន (Amman) ជាមួយរដ្ឋមន្ត្រីការបរទេសរូម៉ានី លោកស្រី លូមីនីតា អូដូប៊ីស្គូ ( Luminita Odobescu) ជាទីដែលពួកគេ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងប្រទេសលីបង់។
លោក សាហ្វាឌី បានសរសើររូម៉ានីចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយផ្តល់ការគាំទ្រដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា និងគាំទ្រដំណោះស្រាយរដ្ឋពីរ ជាមធ្យោបាយ ដើម្បីសម្រេចបាននូវសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
ក្នុងជំនួបនោះ ពួកគេ បានពិភាក្សាអំពីវិធីដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ភាពតានតឹងក្នុងតំបន់។