រដ្ឋមន្ត្រីកូរ៉េខាងត្បូង ហៅការបង្រួបបង្រួមឧបទ្វីបកូរ៉េថា ជាកាតព្វកិច្ចផ្នែកសីលធម៌

2024/10/18 10:52:28 pm        786

រដ្ឋមន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការអន្តរកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ បានពណ៌នាការបង្រួបបង្រួមឧបទ្វីបកូរ៉េថា ជាកាតព្វកិច្ចផ្នែក«សីលធម៌» ខណៈដែលប្រទេសកូរ៉េខាងជើង បានគេចចេញពីគំនិតនៃការបង្រួបបង្រួម និងកំណត់ភាគខាងត្បូងថា ជា «រដ្ឋអរិភាព» នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

រដ្ឋមន្ត្រីបង្រួបបង្រួមលោក Kim Yung-ho បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលធ្វើបាឋកថា ក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ក្នុងសប្តាហ៍នេះថា ច្បាប់ជាមូលដ្ឋានរបស់រដ្ឋឯកកោនេះ «កំណត់»កូរ៉េខាងត្បូងយ៉ាងច្បាស់ថា ជាប្រទេសអរិភាព ជាជាងដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ។

លោក Kim Yung-ho ក៏បានគូសបញ្ជាក់ផងដែរថា ការលុបចោលឯកសារយោងនៃការបង្រួបបង្រួមរបស់កូរ៉េខាងជើង ឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់កូរ៉េខាងជើងចំពោះការជឿនលឿនជាតិដ៏ជោគជ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង និងអារម្មណ៍នៃ«ការបរាជ័យ» នៅក្នុងការប្រកួតប្រជែងជាមួយអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។

លោកបាននិយាយក្នុងអំឡុងពេលធ្វើបាឋកថានៅវិទ្យាស្ថានសម្រាប់ការសិក្សាកូរ៉េនៃសាកលវិទ្យាល័យ George Washington ថា៖«នេះ គឺជាការពិតដែលមានភាពចម្រូងចម្រាសជុំវិញបញ្ហានៃការបង្រួបបង្រួម ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់អ្នកនោះ គឺថា សម្រាប់ប្រជាជនកូរ៉េខាងត្បូង ការបង្រួបបង្រួម គឺជាកាតព្វកិច្ចផ្នែកសីលធម៌»។

លោកបានបន្ថែមថា៖«ខ្ញុំជឿថា យើងត្រូវដោះស្រាយបញ្ហាបង្រួបបង្រួមពីទស្សនៈនៃកាតព្វកិច្ចផ្នែកសីលធម៌ និងទស្សនវិស័យផ្តោតទៅលើគុណតម្លៃ ដោយមិនគិតពីផលប្រយោជន៍សេដ្ឋកិច្ច»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm