លោក Biden នឹងពិភាក្សាអំពីអ៊ុយក្រែនជាមួយសម្ព័ន្ធមិត្ត ក្នុងទស្សនកិច្ចលាគ្នា នៅទីក្រុងប៊ែរឡាំង

2024/10/18 11:07:36 pm        38


ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃសុក្រ (ទី១៨ ខែតុលា) នេះ នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុបសំខាន់ៗ ជុំវិញបញ្ហានានា រាប់ពីសង្គ្រាមអ៊ុយក្រែន រហូតដល់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា អំឡុងទស្សនកិច្ចដែលអាចជាដំណើរផ្លូវការចុងក្រោយ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

លោក Biden ដែលព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអឺរ៉ុប បន្ទាប់ពីការកាន់តំណែងប្រធានាធិបតីរបស់លោក Donald Trump ឆ្នាំ២០១៧-២០២១ នឹងត្រូវបានស្វាគមន៍ ដោយរបងកិត្តិយសយោធា មុនទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ប្រទេសអាល្លឺម៉ង់ពីប្រធានាធិបតី លោក Frank-Walter Steinmeier។

ដំណើរទស្សនកិច្ចមួយយប់របស់លោក Biden វ័យ ៨១ឆ្នាំ កើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Trump កំពុងប្រឹងប្រែង ដើម្បីបានជាប់ឆ្នោតឡើងវិញ នៅក្នុងការប្រកួតប្រជែងដ៏ក្តៅគគុក ទល់នឹងអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។

នៅប្រទេសអាល្លឺម៉ង់នេះ លោកប្រធានាធិបតីដែលបានដកខ្លួនចេញពីការប្រកួតប្រជែង ហើយគាំទ្រលោកស្រី Harris ក្នុងខែកក្កដា គ្រោងនឹងជួបពិភាក្សាបិទទ្វារជាមួយអធិការបតី លោក Olaf Scholz នាពេលព្រឹកព្រលឹម ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ ពាណិជ្ជកម្ម និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត មុនពេលទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា។

នាពេលរសៀលថ្ងៃនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងនឹងធ្វើដំណើរកាន់ទីក្រុងប៊ែរឡាំង ដើម្បីចូលរួមជាមួយមេដឹកនាំទាំង២ សម្រាប់កិច្ចពិភាក្សាដែលផ្តោតជាសំខាន់លើវិធីបញ្ចប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm