លោក វរសេនីយ៍ឯក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងអាកាសរុស្ស៊ី បានបំផ្លាញមូលដ្ឋានសកម្មប្រយុទ្ធចំនួន ៦កន្លែង រោងជាងចំនួន ៣កន្លែង និងឃ្លាំងផ្ទុកយានដ្រូន នៅក្នុងប្រទេសស៊ីរី។
លោកបានបញ្ជាក់ថា៖«កងកម្លាំងអាកាសរុស្ស៊ី បានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសលើក្រុមប្រដាប់អាវុធខុសច្បាប់ដែលពាក់ព័ន្ធនឹងសកម្មភាពបង្កហេតុ នៅក្នុងតំបន់បន្ធូរបន្ថយភាពតានតឹងIdlib។ ការវាយប្រហារតាមអាកាស បានបំផ្លាញមូលដ្ឋានសកម្មប្រយុទ្ធចំនួន ៦កន្លែង រោងជាងចំនួន ៣កន្លែង និងឃ្លាំងផ្ទុកយានដ្រូន ក៏ដូចជាជំរំហ្វឹកហ្វឺន បន្ទាយមួយនិងឃ្លាំងគ្រាប់រំសេវ ដែលជាកម្មសិទ្ធិរបស់ក្រុមប្រដាប់អាវុធខុសច្បាប់»។
លោក Ignasyuk បាននិយាយថា យន្តហោះនៃក្រុមចម្រុះប្រឆាំងភេរវកម្មអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្តបង្កើតស្ថានភាពគ្រោះថ្នាក់ ដោយធ្វើការហោះហើរដែលបានរំលោភលើកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះ និងបំពានដែនអាកាសស៊ីរី។

