​ អន្តរក្រសួងប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សា​ទាក់ទង​នឹងយេនឌ័រលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល

2024/10/19 02:39:44 am        201

(ភ្នំពេញ) ក្រសួងកិច្ចការនារី សហការជាមួយក្រសួង ផែន ការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានបើកកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សា​ទាក់ទង​នឹងយេនឌ័រ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាល កិច្ចក្នុងវិស័យសុខាភិបាល។

 លោកជំទាវ ប៉ែន រកស៊ី រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំនិងក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួង កិច្ចការនារី រួមទាំងថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេក ទេសមកពីក្រសួងកិច្ចការនារី ក្រសួង សុខាភិបាល និង វិទ្យាស្ថានជាតិស្ថិតិនៃក្រសួង ផែនការជាច្រើនរូបនៅក្នុងទីស្តីការក្រសួងសុខាភិបាលនាថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២៤នេះ។  

 ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល និង អង្គការVital Strategies តាមរយៈគម្រោងទិន្នន័យសម្រាប់សុខភាព(D4H) បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋ មន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ដើម្បីជម្រាបជូនពីកម្មវិធី Data to Policy (D2P)។ សូមជម្រាបជូនថា Data to Policy (D2P) គឺជាការប្រែក្លាយទិន្នន័យទៅគោលនយោបាយសង្ខេប​ទាក់ទងយេនឌ័រនិងសុខភាព បានអនុវត្តនៅឆ្នាំ ២០២៤ ។ 

 ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្រសួង កិច្ចការនារីបានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេន ឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីបានដឹកនាំសម្រប សម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថាន ភាព ឋានៈ តួនាទី របស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ។ ក្រសួងកិច្ចការនារីក៍បានផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដើម្បីលើកកម្ពស់សម ភាព​​យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេង ស្រី ដែលមានយុទ្ឋសាស្រ្តសំខាន់ៗជាច្រើន ក្នុងនោះមាន ការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រនឹងសុខភាព។ ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយនៃផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ផងដែរ។  

  តាមរបាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយ​ចំនួន៥ រហូតបានទទួលជោគជ័យ រួមមាន៖  

១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយ​អំពើហិង្សា​ទាក់ទង ​នឹងយេនឌ័រ ។

២. ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដើម្បីសង្គ្រោះជីវិតស្រ្តី។ 

៣. កាត់បន្ថយអត្រាមរណភាពមាតា ទារកនិងកុមារ ដោយលើកកម្ពស់ស្ថានភាព ។  អាហារូបត្ថម្ភ សម្រាប់ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ ១៥-៤៩ឆ្នាំ។ 

៤.ការកាត់បន្ថយផលប៉ះពាល់និ​ងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និង​ការ​មាន ​ផ្ទៃពោះនៅវ័យ​ជំទង់ ។

៥. លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។ ដែលកិច្ចប្រជុំថ្ងៃនេះបានផ្តោតលើប្រធានបទចំនួន២ គឺ៖ ១. ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ២. ការលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ។  

លោកជំទាវ  ច័ន្ទ សុរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី បានលើកឡើងក្នុងកិច្ច្ប្រជុំនេះថា ដោយមានការគាំទ្រពី អង្គការ វ៉ាយថល ស្ត្រេតធីជី Vital Strategies ក្រុមការ ងារអន្តរក្រសួសង បានរៀបចំជំហានបន្ទាប់ សម្រាប់ការងារ D2P ដែលមានសមកម្មភាពដូចជា៖ 

បានរៀបចំការផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ លើប្រធាន បទចំនួន២ គឺ៖ ១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររស់រានមានជីវិតពីការរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ២. កាត់បន្ថយផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ។ ក្រុមការងារបានសម្រេចជ្រើសរើសយកខេត្ត មណ្ឌលគិរី សម្រាបើការផ្សព្វផ្សាយ និងជំរុញការអនុវត្តការងារលើប្រធានបទទាំង២នេះ ។ ក្រុមការងារសង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ជាយន្តការដំបូង សម្រាប់បង្កើនកិច្ចសហប្រតិបត្តការក្នុងការអនុវត្តអនុសាស ន៍គោលនយោបាយសង្ខេបទាំង២នេះ ។ 

បញ្ជូនថ្នាក់ដឹកនាំនិងមន្រ្តី របស់ក្រសួងកិច្ចការនារីនិងក្រសួងសុខាភិបាលទៅទទួលការបណ្តុះបណ្តាលនៅក្រៅ ប្រទេស នាខែតុលា​២០២៤។ 

នឹងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់បង្កើត កន្លែងផ្តល់សេវាចម្រុះឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត  ។

សូមជម្រាបថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានអនុវត្តគម្រោងគម្រោងស្តីពី ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ ទងនឹងសុខភាព (D2P) ចាប់ពីខែ ធ្នូ ឆ្នាំ២០២៣ រហូត ដល់បច្ចុប្បន្ន ។ ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ទងនឹងសុខភាព

(D2P) មានគោលបំណងគឺ លើកកម្ពស់ការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន ។ បង្កើនសមត្ថភាពមន្រ្តីក្រសួងទាំង៣ ក្នុងការ វិភាគនិងប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោ លនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រនិងសុខភាព។  

ធ្វើការផ្សព្វផ្សាយអនុសាសន៍គោលនោយបាយ និង តាម ដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តអនុសាសន៍គោល នយោបាយ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm