ទូច ដេវីត យកឈ្នះ សែត សា​រឹទ្ធ ក្នុង​ជំនួប​បើកឆាក​គូ​ដណ្ដើម​ប្រាក់​លាន​លើស​ង្វៀន UBC

2021/10/12 05:09:02 pm        112

​ប្រដាល់​សកល៖ ការប្រកួត​ដណ្ដើម​ប្រាក់​លាន​លើស​ង្វៀន Ultimate Boxing Championship 2021 (UBC) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបានចាប់ផ្ដើម​ហើយ ខណៈ​លទ្ធផល​គូ​បើកឆាក​កីឡាករ ទូច ដេវីត បាន​យកឈ្នះ​កីឡាករ សេត សា​រឹទ្ធ ដោយ​ពិន្ទុកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ក្នុងនាម​គូ​ដណ្ដើម​ប្រាក់​លាន​ប្រភេទ​ទម្ងន់ ៦៣,៥​គីឡូក្រាម និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា​ដូចគ្នា ដេវីត និង សា​រឹត បានធ្វើ​ការប្ដូរ​កណ្ដាប់​ដៃ​គ្នា ៣​ទឹក​ពេញទើប​ដឹង​ចាញ់​-​ឈ្នះ ដោយ​គណៈកម្មការ​បាន​សម្រេច​ឲ្យ​កីឡាករ ទូច ដេវីត ឈ្នះ​កីឡាករ សែត សា​រឹត ដោយ​ពិន្ទុ។ ​ក្រោយ​ចប់​ការប្រកួត សា​រឹត បាន​លើកឡើងថា ដោយសារ​ខ្លួន​ប្រហែស​រឿង​ទម្ងន់មុនពេល​ប្រកួត​បណ្ដោយ​ឲ្យ​ឡើង​ទម្ងន់ ហើយ​ត្រូវ​សម្រក់​ភ្លាមៗធ្វើ​ឲ្យ​រូបគេ​ប្រកួត​ឆាប់​ធ្លាក់ចុះ​កម្លាំង។ តែបើ​និយាយ​ពី​សមត្ថភាព សា​រឹត មិន​លើសខ្វះ​ជាមួយ ទូច ដេវីត នោះទេ។ ដូច្នេះ​គេ​ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​បានល្អ​សម្រាប់​ការប្រកួត​បន្ទាប់។​ ​អម​ជា​មួយគូ​ដណ្ដើម​ប្រាក់​លាន​នេះដែរ ក៏មាន​គូ​ឯក​ដ៏​ជក់ចិត្ត រវាង​សិស្ស​ច្បង ផល សុ​ភ័​ណ្ឌ និង​អ្នកលេង​កណ្ដាប់ដៃ​វ័យក្មេង វី សុ​ភ័ស ផងដែរដោយ​អ្នក​ទាំងពីរបានធ្វើ​ឲ្យ​កក្រើក​សង្វៀន UBC ជាមួយ​ការប្ដូរ​កណ្ដាប់ដៃ ៣​ទឹក​ពេញ​ដូចគ្នាទម្រាំ​សិស្ស​ប្អូន វី សុ​ភ័ស អាច​យកឈ្នះ ផល សុ​ភ័​ណ្ឌ ដោយ​ពិន្ទុ។​

​វី សុ​ភ័ស បាន​សម្ដែង​ការសប្បាយ​ចិត្តដែល​ខ្លួន​អាច​យកឈ្នះ​សិស្ស​ច្បង ហើយក៏​ជាការ​សងសឹក​បានសម្រេច​ផងដែរ បន្ទាប់ពី​រូបគេធ្លាប់​ប្រកួត​ចាញ់ ផល សុ​ភ័​ណ្ឌ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ថ្នាក់ជាតិកាលពីដើមឆ្នាំ​២០២១ កន្លងទៅ។ សុ​ភ័ស បាន​ប្ដេជ្ញា​ខំប្រឹង​បន្ថែមទៀតដើម្បី​ត្រៀម​ការប្រកួត​នាពេលខាងមុខ ដ្បិត​រូបគេ​ក៏​ជា​បេក្ខភាព​គូ​ដណ្ដើម​ប្រា​ក់លាន និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​ផងដែរ។ ​ចំណែក​លទ្ធផល​ការប្រកួត​សប្ដាហ៍​ទី​៣ ចំនួន ៤​គូ​ផ្សេងទៀតគឺមាន​គូ​ពិសេស​ប្រចាំ​សប្ដាហ៍​កីឡាករ ថា រី​វ៉ា ប្រកួត​ឈ្នះ ឈុន ប្រាក់​កាក់ ដោយ​ពិន្ទុ និង​កីឡាករ រឿ​ម វណ្ណៈ ចាញ់​ពិន្ទុ​កីឡាករ ស៊ឹម ពិសិដ្ឋ។ រីឯ​កីឡាករ ណន សុខ​លីម បាន​ប្រកួត​ឈ្នះ​កីឡាករ សូផាត មេសា ដោយ​ពិន្ទុ និង​កីឡាករ លី ហ៊ាង យកឈ្នះ​កីឡាករ ឌឿ​ន ចំរុង ដោយ​ពិន្ទុ​ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm