រូបភាពវីដេអូឃ្លីបពីលើអាកាសចេញដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនាថ្ងៃសុក្រនេះ ឃើញតំបន់ជាច្រើននៅទីក្រុង Livorno ស្ថិតក្នុងតំបន់ Tuscany បានរងការជន់លិច ក្រោយមុខព្យុះវាយប្រហារតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី ។
មនុស្ស ៣០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយទឹកទន្លេ Cornia ផ្ទុះច្រាំង គំរាមកំហែងដល់ភូមិក្បែរៗនោះ ខណៈដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យខេត្ត Siena បានចុះប្រតិបត្តិការជួយសង្រ្គោះចំនួន ៦០លើក ។
សេចក្តីរាយការណ៍ បានឲ្យដឹងផងដែរថា ការធ្វើអន្តរាគមន៍ជាង ៣៥០លើក ត្រូវបានធ្វើផងដែរនៅតំបន់ Liguria, Emilia-Romagna និងតំបន់ Tuscany ៕

