ក្រុមហាម៉ាសនិយាយថា ប្រមុខដឹកនាំ លោក Yahya Sinwar ត្រូវបានសម្លាប់

2024/10/19 03:23:26 am        64


ប្រមុខដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ជាមេគំនិតរៀបគម្រោងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមនេះ ក្នុងឆ្នាំ២០២៣ ដែលពេលនោះបានក្លាយជាថ្ងៃមានអ្នកស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ។ នេះបើយោងតាមឲ្យដឹងពីលោក Khalil Al-Hayya ដែលជាអនុប្រធានរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងជាប្រធានអ្នកចរចារបស់ក្រុមនេះ នៅថ្ងៃសុក្រ (ទី១៨ ខែតុលា) នេះ។

ការស្លាប់របស់លោក Sinwar ដែលកើតមានឡើងបន្ទាប់ពីការធ្វើឃាតរបស់អ៊ីស្រាអែល លើមេដឹកនាំ និងមេបញ្ជាការជាច្រើនរូបក្រុមហាម៉ាសផ្សេងទៀតនោះ នឹងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអ៊ិស្លាមនិយមមួយនេះ ដែលបានប្រឈមមុខនឹងការវាយប្រហារតាមអាកាសឥតឈប់ឈរ ចាប់តាំងពីខ្លួនបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ ដែលជាចំនួនសរុបផ្ដល់ឲ្យដោយអ៊ីស្រាអែល។

មិនតែប៉ុណ្ណោះ ក្រុមនេះក៏បាននាំខ្លួនមនុស្សប្រហែល ២៥០នាក់ទៀតទៅកាន់តំបន់ហ្កាហ្សា ដោយបង្កើតឲ្យមានជាវិបត្តិចំណាប់ថ្នូរ សម្រាប់រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាសឲ្យបាន។

លោក Sinwar នឹងត្រូវបានចងចាំថា ជាអ្នកអនុវត្តយ៉ាងឃោរឃៅ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនដែលបានសហការជាមួយអ៊ីស្រាអែល និងជាសត្រូវគ្មានប្រណីមេត្តារបស់ប្រទេសដែលបានឃុំខ្លួនរូបលោកអស់រយៈពេលជាច្រើនឆ្នាំ។ លោក Sinwar ត្រូវបានតែងតាំងជាប្រមុខដឹកនាំជាន់ខ្ពស់របស់ក្រុមនេះ កាលពីថ្ងៃទី៦ ខែសីហា ដោយបានស្នងតំណែងពីអតីតប្រធាននយោបាយ លោក Ismail Haniyeh ដែលត្រូវបានធ្វើឃាត នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm